leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជូនអំណោយដល់កម្លាំងចូលរួមដំណើរទេសចរណ៍ “ដំណើរបៃតង ទៅកាន់តំបន់នៃជ័យជំនះ”

នាថ្ងៃដដែល មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានសហការជាមួយក្រុមហ៊ុនទេសចរណ៍ Sai Gon (Saigontourist Group) គណៈកម្មាធិការប្រជាជនស្រុក Can Gio បានរៀបចំដំណើរទេសចរណ៍តបស្នងសងគុណចំពោះកម្មាភិបាល គ្រូពេទ្យ បុគ្គលិកជាង ១០០ នាក់ដែលចូលរួមកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ដំណើរទេសចរណ៍ត្រូវបានរៀបចំដោយធានាឲ្យតម្រូវការនៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត៕

បកប្រែដោយ Thuy Anh