ចាប់តាំងពីមានការផ្ទុះឡើងនូវរលកទី ៤ នៃជំងឺរាតត្បាត Covid-19 នៅប្រទេសវៀតណាម ទោះបីជាជីវភាពរស់នៅរបស់អាណិកជនវៀតណាមនៅឯបរទេសនៅតែជួបការលំបាកជាច្រើនក៏ដោយ ក៏ពួកគេបានជួយ​គាំទ្រចំពោះ​ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេសតាមរយៈទម្រង់ជាច្រើន។

leftcenterrightdel
រូបថតឧទាហរណ៍ (Getty)

ចាប់ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១ ដល់បច្ចុប្បន្ន ចំនួនថវិកាដែលបានបរិច្ចាគសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19  និងមូលនិធិវ៉ាក់សាំងការពារ Covid-19 ដោយសហគមន៍អាណិកជនវៀតណាមនៅឯបរទេសបានកើនដល់ ១០.៥ ពាន់លានដុង។

លើសពីនេះ សមាគមអាណិកជនវៀតណាមជិត ៣០ នៅប្រទេសបារាំង អាមេរិក កាណាដា ... បានបើកយុទ្ធនាការ “ពួតដៃដើម្បីវៀតណាម” និង “វ៉ាក់សាំងការពារ Covid-19 ចំនួន ១០,០០០ ដូសជូនវៀតណាម” នៅជុំវិញពិភពលោក ដើម្បីជួយគាំទ្រប្រជាជនវៀតណាមក្នុងប្រទេសទប់ទល់នឹងជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang