leftcenterrightdel
ប្រតិភូទាំងឡាយអុជធូបគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី

នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធ បានថ្វាយផ្កា អុជធូបគោរពវិញ្ញាណក្ខ័ន្ធ និងរំលឹកនូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរជនពលីជីវិត ដើម្បីបុព្វហេតុបដិវត្តន៍ ឯករាជ្យជាតិ និងសេរីភាព ដើម្បីសុភមង្គលរបស់ប្រជាជន។

leftcenterrightdel
ប្រតិភូទាំងឡាយជូនដំណើរយុទ្ធជនពលីទៅកាន់ទីបញ្ចុះសពយុទ្ធជនពលីជាតិ ផ្លូវលេខ ៩

នៅរដូវប្រាំង ២០២០-២០២១ ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលីលេខ ៥៨៤ នៃបញ្ជាការដ្ឋានយោធាខេត្ត Quang Tri បានស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមចំនួន ២៤ អដ្ឋិធាតុ ដែលពលីជីវិតនៅប្រទេសឡាវ។ ក្នុងនោះ មានអដ្ឋិធាតុមួយត្រូវបានកំណត់អត្តសញ្ញាណ។ អដ្ឋិធាតុចំនួន ២៣ នៅសេសសល់ ត្រូវបានបញ្ចុះនៅទីបញ្ចុះសពយុទ្ធជនពលីថ្នាក់ជាតិ ផ្លូវលេខ ៩៕

បកប្រែដោយ Huyen Trang