ក្នុងឱកាសអបអរសាទរខួបលឹកទី ១០១០ ឆ្នាំនៃទិវាបង្កើករាជធានី Thang Long - រដ្ឋធានីហាណូយសព្វថ្ងៃ និង ៦៦ ឆ្នាំនៃការរំដោះរដ្ឋធានី (១០ តុលា ១៩៥៤ - ១០ តុលា ២០២០) ថ្ងៃទី ២៥ ខែកញ្ញា ពិព័រណ៍ថតរូបសិល្បៈលើកទី ៥០ ទីក្រុងហាណូយ ក្រោមប្រធានបទ “ ហាណូយ ជំនឿ និងក្តីសង្ឃឹម” បានបើកនៅមជ្ឈមណ្ឌលព័ត៌មាន និងពិព័រណ៍ទីក្រុងហាណូយ (៤៥ វិថីTrang Tien ខ័ណ្ឌ Hoan Kiem ) ។

ពិព័រណ៍នេះមានថតរូបចំនួន ១៧០ សន្លឹក ដែលត្រូវបានជ្រើសរើសពីការប្រកួតរូបថតសិល្បៈទីក្រុងហាណូយ លើកទី ៥០ ។

leftcenterrightdel
ការតាំងពិព័រណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកថតរូប និងសាធារណជនជាច្រើន (រូបថត Hanoimoi.vn)

រូបថតបង្ហាញពីមូលបទថ្មីៗដូចជា ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ កូវីដ-១៩ និងគម្រោងសាងសង់ថ្មីជាដើម។ តាមរយៈការការតាំងពិព័រណ៍នេះ សាធារណជនបានយល់ច្បាស់អំពីភាពស្រស់ស្អាតនៃរដ្ឋធានី និងប្រជាជននៅរដ្ឋធានីហាណូយក្នុងពលកម្ម  និងកសាងជីវភាព  ព្រមទាំងមានមោទនភាព ជឿទុកចិត្ត និងជិតស្និទ្ធនឹងកន្លែងនេះ។ ការតាំងពិព័រណ៍នេះធ្វើឡើងដល់ថ្ងៃទី ២៧ ខែកញ្ញា៕

បកប្រែដោយ Duy Hoan