នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា នៅទីក្រុងហាណូយ អង្គការ Oxfam ប្រចាំប្រទេសវៀតណាមបានសហការជាមួយវិទ្យាស្ថានពិគ្រោះយោបល់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជនបទ និងសាកលវិទ្យាល័យហាណូយ បានធ្វើសិក្ខាសាលាស្តីពីការចាប់ផ្តើមធ្វើគម្រោង “យុវជនចូលរួមផ្លាស់ប្តូរគំនិតបុរេវិនិច្ឆ័យចំពោះយេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនៅវៀតណាម”។

leftcenterrightdel
គម្រោង “យុវជនចូលរួមផ្លាស់ប្តូរគំនិតបុរេវិនិច្ឆ័យចំពោះ​យេនឌ័រ និងលើកកម្ពស់សមភាពយេនឌ័រនៅវៀតណាម” មានរយៈពេល ៤ ឆ្នាំ គឺចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ (រូប​ថត៖ tuoitre.vn)

គម្រោងដែលផ្តល់ហិរញ្ញប្បទានដោយសហគមន៍អ៊ឺរ៉ុប ត្រូវបានអនុវត្តក្នុងរយៈពេល ៤ ឆ្នាំ (២០២០-២០២៤) នៅទីក្រុងទាំង ៣ របស់វៀតណាម គឺទីក្រុងហាណូយ ទីក្រុងដាណាំង និងទីក្រុងហូជីមិញ។

គម្រោងនេះត្រូវបានអនុវត្តក្នុងគោលបំណងផ្លាស់ប្តូរគំនិត និងអាកប្បកិរិយារបស់យុវជនអំពីបុរេវិនិច្ឆ័យចំនួន៣ចំពោះភេទរួមមាន៖ បុរេវិនិច្ឆ័យចំពោះយេនឌ័រ បុរេវិនិច្ឆ័យចំពោះតួនាទីដឹកនាំរបស់ស្ត្រី បុរេវិនិច្ឆ័យចំពោះ​ភាពជាបុរសពិតៗ  និងស្ត្រីសុភាពរាបសារ

ដូច្នោះយុវជនចំនួន ១ ពាន់នាក់ដែលជានិស្សិតនៅសាកលវិទ្យាល័យចំនួន ៥ និងក្រុមយុវជននៅក្រៅសហគមន៍នឹងត្រូវបានលើកកំណស់ចំណេះដឹង និងបំណិនរបស់ពួកគេក្នុងការផ្លាស់ប្តូបុរេវិនិច្ឆ័យចំពោះយេនឌ័រ ៕

បកប្រែដោយ Duy Hoan