អញ្ជើញ​ចូលរួមព្រឹត្តិការណ៍នេះមានសហគ្រាសចំនួន ២១ ដែលជាសហគ្រាសផ្គត់ផ្គង់ផលិតផលផ្លែឈើវៀតណាមជាមួយ​សហគ្រាសនាំចូលជិត ២០ មកពីទីក្រុងសៀងហៃប្រទេសចិន។

leftcenterrightdel
លោក Vu Ba Phu  ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមអញ្ជើញជាអធីបតី​នៃកិច្ចប្រជុំ

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមបានមានប្រសាសន៍ថា  វៀតណាមមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធ និងដោយផ្ទាល់ជាមួយខេត្ត និងទីក្រុងជាច្រើននៃប្រទេសចិន។ ក្នុងនោះ ទីក្រុងសៀងហៃដែលជាទីក្រុងធំជាងគេរបស់ចិនដោយមានប្រជាជនជាង ២៤ លាននាក់ ជាដៃគូពាណិជ្ជកម្មសំខាន់របស់​វៀតណាម។

យោងតាមលោក Vu Ba Phu ឲ្យដឹងថា កាលពីខែសីហា នាយកដ្ឋានជំរុញពាណិជ្ជកម្មវៀតណាមបានសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅសៀងហៃ គណៈកម្មាធិការយីហោឯកជនសៀងហៃបានរៀបចំការផ្លាស់ប្តូរពាណិជ្ជកម្មតាមប្រព័ន្ធវីដេអូសម្រាប់​សហគ្រាសនៃប្រទេសទាំងពីរលើវិស័យកសិកផល ជលផល និងទំនិញប្រើប្រាស់។

លោក Vu Ba Phu បានស្នើឲ្យសមាគមផ្លែឈើសៀងហៃ និងទីភ្នាក់ងារនាំចូលផ្លែឈើ និងសហគ្រាសពាក់ព័ន្ធនៅសៀងហៃបង្កើនកិច្ចសហការជាមួយនាយកដ្ឋានជំរុញពាណិជ្ជកម្ម និង​សមាគមបន្លែ និងផ្លែឈើវៀតណាមតាមរយៈស្ថាន​អគ្គកុងស៊ុល​វៀតណាមប្រចាំនៅសៀងហៃ  និង​ការិយាល័យជំរុញពាណិជ្ជកម្មនៅទីក្រុងហាំងចូវដើម្បីនាំមកនូវឱកាសកាន់តែច្រើនថែមទៀត​សម្រាប់សហគ្រាសវៀតណាម និងសហគ្រាសនាំចូល​សៀង​​ហៃ៕

បកប្រែដោយ Duy Hoan