អ្នកដំណើរនៅលើជើងហោះហើរនេះរួមមាន កុមារ និងសិស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺប្រចាំកាយ និងករណីជួបការលំបាកផ្សេងៗទៀត។

leftcenterrightdel
រូបថតឧទាហរណ៍ (hanoimoi.com.vn)

ក្នុងបំណងធានាសុខភាពសម្រាប់ពលរដ្ឋ និងទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាត ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការការពារសន្តិសុខ សុវត្ថិភាព និងអនាម័យក្នុងពេលហោះហើរ។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho ពលរដ្ឋទាំងនេះត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅកន្លែងដាច់ដោយឡែកពីគេតាមការកំណត់។

នាថ្ងៃទី៩ ខែសីហា ពលរដ្ឋវៀតណាមនៅប្រទេសកូរ៉េខាងត្បូងចំនួន ៣១៣ នាក់ក៏វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាពផងដែរ៕

បកប្រែដោយ Thuy Anh