បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho ភ្លាមៗ អ្នកដំណើរទាំងនេះត្រូវបានធ្វើចត្តាឡីស័ក និងដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់។

leftcenterrightdel
ពលរដ្ឋវៀតណាមពីតៃវ៉ាន់ (ប្រទេសចិន) វិលត្រឡប់មកប្រទេសវិញ (រូបថត៖ daidoanket.vn)

* នៅថ្ងៃដដែល ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម  ខុទ្ទការល័យសេដ្ឋកិច្ចនិងវប្បធម៌វៀតណាមប្រចាំនៅ   Taipei ក្រុមហ៊ុនអាកាសចរណ៍ VietJet សហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់តៃវ៉ាន់ បានបញ្ជូនពលរដ្ឋវៀតណាមចំនួន ២៣០ នាក់ពីតៃវ៉ាន់ (ចិន) ឲ្យវិលត្រឡប់មកប្រទេសវិញ។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh ភ្លាមៗ អ្នកដំណើរទាំងនេះត្រូវបានធ្វើចត្តាឡីស័ក និងដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់។

* ពីថ្ងៃទី ៦ ដល់ថ្ងៃទី៧ ខែសីហា ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេស និងស្ថានតំណាងវៀតណាមនៅតាមបណ្តាប្រទេសអឺរ៉ុបមួយចំនួន រួមជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម សហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសសាមី បានបញ្ជូនពលរដ្ឋវៀតណាមចំនួន ២៨០ នាក់ពីអង់គ្លេស អាល្លឺម៉ង់ ស្វ៊ីស ដាណឺម៉ាក និងឆែក ឲ្យវិលត្រឡប់មកប្រទេសវិញ។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន Van Don ភ្លាមៗ អ្នកដំណើរទាំងនេះត្រូវបានធ្វើចត្តាឡីស័ក និងដាក់ឲ្យនៅដាច់ដោយឡែកពីគេតាមការកំណត់។

អ្នកដំណើរនៅលើជើងហោះទាំងនេះរួមមាន  អ្នកមានអាយុក្រោម ១៨ ឆ្នាំ និស្សិតបានបញ្ចប់ការសិក្សាដែលជួបការលំបាកក្នុងការស្នាក់នៅ និងមិនអាចពន្យាពេលទិដ្ឋាការ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ អ្នកមានជំងឺប្រចាំកាយ  និងអ្នកធ្វើដំណើរដែលជាប់គាំង៕

បកប្រែដោយ Huyen Trang