អ្នកនិពន្ធ លោក Sven Heckle បានវាយតម្លៃដូច្នេះ នៅក្នុងអត្ថបទសរសេររបស់លោកដោយកោតសរសើរនូវសមិទ្ធិផលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាយថាទស្សន៍ដ៏ភ្លឺស្ដីពីសេដ្ឋកិច្ចរបស់វៀតណាម ដែលបានចុះផ្សាយនៅលើគេហទំព័រ boerse-online.de របស់អាល្លឺម៉ង់កាលពីថ្ងៃទី៧ ខែកក្កដាកន្លងទៅ។

leftcenterrightdel
ផ្ទាំងគំនូរឃោសនាសកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាត (រូបថត៖ vnanet.vn)

ក្នុងអត្ថបទនេះ លោក Sven Heckle រំលឹកអំពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយជោគជ័យរបស់វៀតណាម ព្រមទាំងអះអាងថា វៀតណាមបានចាកផុតពីវិបត្តិ COVID – 19 យ៉ាងល្អប្រសើរ ហើយនេះគឺជាប្រការដ៏អស្ចារ្យមួយ ដើម្បីនាំខឿនសេដ្ឋកិច្ចមានសន្ទុះកំណើនឡើងវិញ។

អត្ថបទសរសេរនេះបានដកស្រង់ការវាយតម្លៃអំពីទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម ដូចជា៖ ធនាគារ JP Morgan បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំ ២០២០ នឹងសម្រេចបាន ៣,២% ហើយនឹងកើន ៧,១% នាឆ្នាំខាងមុខ។ តួលេខនេះគឺស្មើនឹងការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានវាយតម្លៃថា វៀតណាមនឹងសម្រេចបានកំណើនប្រមាណ ៧% ក្នុងឆ្នាំ ២០២១៕

តាម vovworld.vn