leftcenterrightdel
អង្គការសហប្រជាជាតិប្រារព្ធ​បុណ្យវិសាខបូជាអន្តរជាតិ (រូប​ថត៖ vovworld.vn)

ថ្លែងមតិនៅក្នុងពិធីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអះអាងនូវគុណតម្លៃដ៏ថ្លៃថ្លានៃសារនានារបស់ព្រះពុទ្ធស្ដីពីសាមគ្គីភាព ការបម្រើ ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងជំងឺរាតត្បាត COVID – 19 ។

អញ្ជើញថ្លែងក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវគុណតម្លៃនៃព្រះធម៌ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើននាបច្ចុប្បន្ន ដូចជាជម្លោះ ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាត COVID – 19​ ជាដើម។

លោក Dang Dinh Quy ក៏បានសង្កត់ធ្ងន់ទៅលើស្មារតីទទួលខុសត្រូវរួមដើម្បីពិភពលោកមួយគ្មានការឈឺចាប់ ដោយ​លើកកំពស់ក្ដីមេត្តាករុណាដើម្បី​ទប់ស្កាត់អំពើហឹង្សា ភាពតានតឹង ហើយជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូលផងដែរ៕

បកប្រែដោយ Duy Hoan