នាថ្ងៃទី២៩ ខែឧសភា ចំនួនជើងហោះហើរបានកើនឡើង ៣៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៩ និងមានជើងហោះហើរជាង ៣០០។

leftcenterrightdel
រូបថតឧទាហរណ៍

នេះគឺជាសញ្ញាវិជ្ជមានបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងក្លារបស់ក្រុមហ៊ុន Vietnam Airlines និយាយដោយឡែក និងអាកាសចរណ៍ក្នុងស្រុកនិយាយរួម។ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 នៅវៀតណាមត្រូវបានគ្រប់គ្រង ចំនួនអ្នកដំណើរបានកើនឡើងយ៉ាងឆាប់រហ័ស។ តាំងពីបញ្ចប់ការរក្សាគម្លាតសង្គមនាថ្ងៃទី២៣ ខែមេសាមក ក្រុមហ៊ុន Vietnam Airlines បានដឹកអ្នកដំណើរក្នុងស្រុកជាង ៥០០,០០០ នាក់។

ចំពោះជើងហោះហើរអន្តរជាតិ ក្រសួង ស្ថាប័នមានសមត្ថកិច្ចកំពុងស្រាវជ្រាវ និងរាយការណ៍ជូនដល់រដ្ឋាភិបាលសម្រាប់ការពិចារណា និងការសម្រេចចិត្តនូវពេលវេលាបើកជើងហោះហើរពាណិជ្ជកម្ម ការទៅសួរសុខទុក្ខសាច់ញាតិ ទេសចរណ៍ និងការវិនិយោគដោយអាស្រ័យលើការវិវត្តជាក់ស្តែងនៃជំងឺរោគរាតត្បាតនៅក្នុងប្រទេសនិងនៅលើពិភពលោក។ ក្រុមហ៊ុន Vietnam Airlines ត្រៀមខ្លួនជាស្រេចដើម្បីបើកឡើងវិញនូវជើងហោះហើរតាមការសម្រេចរបស់រដ្ឋាភិបាល៕

បកប្រែដោយ Thuy Anh