leftcenterrightdel
ការបញ្ជូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីតៃវ៉ាន់វិលត្រឡប់មកប្រទេសវិញ (រូបថត៖ baoquocte.vn)

ពលរដ្ឋវៀតណាមទាំងនេះគឺជាអ្នកក្រីក្រ ឬអ្នកត្រូវជាប់គាំងដោយជំងឺរោគរាតត្បាត Covid-19 ដូចជាសិស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកដែលមានជំងឺធ្ងន់ធ្ងរ ពលករមានទិដ្ឋាការ និងកិច្ចសន្យាការងារផុតកំណត់ ភ្ញៀវទេសចរមានទិដ្ឋាការផុតសុពលភាព។ល។ ជើងហោះហើរត្រូវបានធានាសន្តិសុខ សុវត្ថិភាព តាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងអនាម័យរោគរាតត្បាត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកធ្វើដំណើរត្រូវបានពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែក៕

បកប្រែដោយ Thuy Anh