អ្នកដំណើររួមមានកុមារ សិស្ស មនុស្សចាស់ជរា អ្នកជំងឺ និស្សិតវៀតណាមបានបញ្ចប់ការសិក្សា ពលករមានទិដ្ឋាការ និងកិច្ចសន្យាការងារផុតកំណត់ និង​ភ្ញៀវទេសចរជាច្រើនត្រូវបានជាប់គាំងដោយសាររោគរាតត្បាត Covid-19។

leftcenterrightdel
អាកាសយានដ្ឋានអន្តរជាតិ Da Nang (រូបថត៖ ក្រសួងការបរទេសវៀតណាម)

អនុវត្តតាមការបញ្ជារបស់នាយករដ្ឋមន្រ្តីនៅប៉ុន្មានថ្ងៃកន្លងមក ក្រសួងការបរទេសវៀតណាម ក្រសួងដឹកជញ្ជូនវៀតណាម ស្ថាប័នសមត្ថកិច្ចក្នុងប្រទេស និងស្ថាប័នតំណាងរបស់វៀតណាមប្រចាំ​នៅឯកបរទេសបានរៀបចំជើងហោះហើរជាច្រើនដើម្បីបញ្ជូនពលរដ្ឋ​វៀត​ណាម​វិលត្រឡប់មកប្រទេសកំណើត​វិញ។

បន្ទាប់ពីចុះចតប្រកបដោយសុវត្ថិភាពនៅវៀតណាម អ្នកដំណើរ និងក្រុមអាកាសយានិក​ត្រូវបានពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយ​ឡែក​។ មនុស្សដែលរកឃើញថាមានផ្ទុកវីរុស SARS-CoV-2 ត្រូវបានបញ្ជូនទៅមន្ទីពេទ្យ​តែ​ម្តង​៕

បកប្រែដោយ Thuy Anh