អ្នកដំណើរទាំងឡាយគឺជានិស្សិតដែលមានអាយុក្រោម ១៨ ឆ្នាំ អ្នកទៅពិនិត្យសុខភាព និងព្យាបាលជំងឺ ភ្ញៀវទេសចរ អ្នកទៅសួរសុខទុក្ខសាច់ញាតិ អ្នកបញ្ចប់បេសកកម្មការទូតនៅបណ្តាប្រទេសអ៊ឺរ៉ុប និងពលរដ្ឋមួយចំនួនដែលត្រូវជាប់គាំងនៅក្នុងប្រទេសអាហ្វ្រិកមួយចំនួនដូចជា៖ ប្រទេសអាល់ហ្សេរី និងប្រទេសនីហ្សេរីយ៉ា។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

ក្នុងស្ថានភាពជំងឺរាតត្បាតបន្តមានភាពស្មុគស្មាញ ប្រទេសជាច្រើនបានដាក់កំហិតលើការធ្វើដំណើរ។ យន្តហោះវៀតណាមត្រូវបានគេរៀបចំឱ្យចុះចតនៅអាកាសយានដ្ឋានចំនួនពីរ Amsterdam (ហូឡង់) និងប៉ារីស (បារាំង) ដើម្បីទទួលពលរដ្ឋវៀតណាម។

ស្ថាប័នតំណាងរបស់វៀតណាមប្រចាំនៅប្រទេសហូឡង់ និងប្រទេសបារាំងបានបញ្ជូនកម្មាភិបាលទៅជួយពលរដ្ឋវៀតណាម check-in នៅអាកាសយានដ្ឋាន។ ជើងហោះហើរត្រូវបានធានាសន្តិសុខ សុវត្ថិភាព តាមបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងអនាម័យរោគរាតត្បាត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកធ្វើដំណើរត្រូវបានពិនិត្យសុខភាព និងដាក់ឲ្យនៅដាច់ដោយឡែក។ ក្នុងជើងហោះហើរពីទីក្រុងហាណូយទៅប្រទេសហូឡង់ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមក៏បានបញ្ជូនចំនួនម៉ាស់របស់គណៈកម្មការទាក់ទងបរទេសនៃរដ្ឋសភាវៀតណាមជូនដល់សភាជាតិហូឡង់ផងដែរ៕

បកប្រែដោយ Thuy Anh