leftcenterrightdel
អាណិកជនវៀតណាមនៅអូស្ត្រាលីជាច្រើននាក់មានគោលបំណងចង់វិលត្រឡប់មកប្រទេសវិញ (រូបថត៖ vov.vn)

មកទល់ពេលនេះ ចំនួនពលរដ្ឋវៀតណាមនៅអូស្ត្រាលីដែលបានចុះឈ្មោះដើម្បីវិលត្រឡប់មកប្រទេសវិញគឺមានជិត ១៨០០ នាក់ដែលច្រើនជាងចំនួនដែលអាចផ្ទុកបាននៃជើងហោះហើរ។ ហេតុដូច្នេះ ស្ថាប័នតំណាងវៀតណាមនៅអូស្រ្តាលីបានពិនិត្យពិចារណាយ៉ាងម៉តចត់តាមលក្ខណៈវិនិច្ឆ័យអាទិភាពរបស់រដ្ឋាភិបាលវៀតណាម ដែលមានចែងក្នុងសេចក្តីជូនដំណឹងលេខ ១ ក៏ដូចជាកាលៈទេសៈលំបាកដ៏ពិសេសនីមួយៗរបស់ពលរដ្ឋ។

ពលរដ្ឋដែលមិនមានឈ្មោះនៅក្នុងបញ្ជីនៃជើងហោះហើរលើកនេះ នឹងត្រូវបានពិចារណាសម្រាប់ជើងហោះហើរបន្ទាប់ដែលរៀបចំដោយរដ្ឋាភិបាល (ប្រសិនបើមាន)។ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី រួមជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Sydney និងទីក្រុង Perth នឹងបន្តផ្តល់ព័ត៌មានជាក់លាក់ដល់ពលរដ្ឋគ្រប់រូប ដែលទទួលបានការអនុញ្ញាតឱ្យហោះហើរតាមរយៈអ៊ីមែល៕

បកប្រែដោយ Huyen Trang