អ្នកដំណើរនៅជើងហោះហើរនេះ រួមមានអ្នកមានអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ អ្នកជំងឺ ស្ត្រីមានផ្ទៃពោះ និងនិស្សិតដែលគ្មានកន្លែងស្នាក់នៅដោយសារការបិទសាលារៀន និងអន្តេវាសិកដ្ឋាន ហើយព្រះសង្ឃនិងពុទ្ធបរិស័ទភ្ញៀវទេសចរជាច្រើនត្រូវបានជាប់គាំង និងពលករមានទិដ្ឋាការ និងកិច្ចសន្យាការងារផុតកំណត់។

leftcenterrightdel
ពលរដ្ឋវៀតណាមនៅព្រលានយន្តហោះ New Delhi

កម្មាភិបាលនៃស្ថានទូតវៀតណាមក៏បានទៅដល់ព្រលានយន្តហោះដើម្បីជួយពលរដ្ឋវៀតណាមក្នុងការ check-in។ ក្នុងអំឡុងពេលហោះហើរ អ្នកដំណើរ និងក្រុមនាវិកបានអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីដំណោះស្រាយការប្រយុទ្ធប្រឆាំងនឹងជំងឺរោគរាតត្បាត និងអនាម័យ។ អ្នកដំណើរត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho វៀតណាម៕

បកប្រែដោយ Thuy Anh