អគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងផែនការនិងវិនិយោគវៀតណាម) លោក Nguyen Bich Lam បានឲ្យដឹងថា៖ កំណើនសេដ្ឋកិច្ចក្នុងត្រីមាសទី ១ របស់វៀតណាមនៃឆ្នាំ ២០២០ នេះ ទទួលបាន ៣,៨២%; តំបន់ឧស្សាហកម្មនិងសំណង់មានកំណើនខ្ពស់បំផុត គឺឈានដល់ ៥,១៥%  រីឯវិស័យសេវាកម្មកើនឡើង ៣.២៧%។ ឈរលើផលប៉ះពាល់ដោយផ្ទាល់និងប្រយោលដោយសារការរីករាលដាល COVID-19 ទៅលើសេដ្ឋកិច្ច អគ្គនាយកដ្ឋានស្ថិតិ បានរំពឹងទុក ប្រសិនបើជំងឺរាតត្បាត COVID-19 ត្រូវបានទប់ស្កាត់ទាន់ពេលវេលាក្នុងត្រីមាសទី ២ ឬអូសបន្លាយដល់ត្រីមាសទី ៣ ឆ្នាំ ២០២០ គឺកំណើន GDP ពេញមួយឆ្នាំនឹងឈានដល់ជាង ៥% ជាពុំខាន។

leftcenterrightdel
រូបថតឧទាហរណ៍ (baodautu.vn)

ដើម្បីឆ្នាំ ២០២០នេះ សម្រេចបាននូវអត្រាកំណើន GDP ដែលបានរដ្ឋសភាកំណត់គឺត្រឹម ៦,៨% ក្នុងបរិបទនៃការរីករាលដាលនៃ COVID-19 នាយកដ្ឋានស្ថិតិបានបង្កើតសេណារីយ៉ូកំណើនលម្អិត សម្រាប់វិស័យនីមួយៗ ក្នុងតំបន់ទាំង ៣ នៃខឿនសេដ្ឋកិច្ច ដើម្បីអាចសម្រេចបាននូវគោលដៅទទួលបាន ៦,៨%។ លើសពីនេះទៅទៀត រដ្ឋាភិបាលមានដំណោះស្រាយក្នុងការបើកប្រាក់ចំណាយលើទុនវិនិយោគសាធារណៈ និងមានគោលនយោបាយពន្ធ សារពើពន្ធនិងរូបិយវត្ថុដើម្បីជួយគាំទ្រដល់វិស័យពាណិជ្ជកម្ម ផលិតកម្មបុគ្គលនិងគ្រួសារអាជីវកម្ម។ ទន្ទឹមជាមួយគ្នានោះ ប្រព័ន្ធចែកចាយ ផ្គត់ផ្គង់ អាចបម្រើដល់តម្រូវការកើនឡើងនៃការប្រើប្រាស់ក្រោយជំងឺរាតត្បាត COVID-19 ប្រាកដ្ឋថា សេដ្ឋកិច្ចនៅតែមានសមត្ថភាពឈានដល់គោលដៅ ៦,៨% ជាពុំខាន៕

តាម vovworld.vn