leftcenterrightdel
រូបថតឧទាហរណ៍៖ vietnam.vn

 

ដោយយោងតាមអនុក្រឹត្ដបានកំណត់ថា លទ្ធផលនៃការដោះស្រាយករណីដែលទាក់ទងនឹងសញ្ជាតិត្រូវបានផ្ញើដោយផ្ទាល់ ឬ តាមរយៈប្រៃសណីយ៍ដោយផ្អែកលើសំណូមពររបស់អ្នកស្នើសុំដោះស្រាយបញ្ហាសញ្ជាតិ។ អ្នកដែលចង់បានផ្ញើលទ្ធផលតាម​រយៈប្រព័ន្ធប្រៃសណីយ៍ត្រូវបង់ថ្លៃសេវាផ្ញើ។

អំពីវិធីដាក់ពាក្យ ដោយយោងតាមអនុក្រឹត្ដបានកំណត់ថា អ្នកដែលដាក់ពាក្យសុំលែងសញ្ជាតិវៀតណាមឬដោះស្រាយបញ្ហាសញ្ជាតិអាចដាក់ពាក្យដោយផ្ទាល់ឬផ្ញើពាក្យតាមរយៈប្រៃសណីយ៏ទៅស្ថាប័នមានសមត្ថភាពដោះស្រាយតាមកំណត់នៃច្បាប់​វៀតណាមនិងអនុក្រឹត្ដនេះ ហើយមិនបានផ្ទេរសិទ្ធិឲ្យអ្នកដទៃដាក់ពាក្យឡើយ។ អ្នកដាក់ពាក្យសុំចូលសញ្ជាតិវៀតណាមត្រូវដាក់ពាក្យដោយផ្ទាល់នៅមន្ទីរយុត្តិធម៌នៃកន្លែងស្នាក់នៅរបស់ខ្លួន។ ក្នុងករណីដែលច្បាប់កំណត់ថា ឯកសារត្រូវផ្ញើជាច្បាប់ចម្លងនោះ អ្នកដាក់ពាក្យសុំដោះស្រាយបញ្ហាសញ្ជាតិអាចផ្ញើឯកសារថតចម្លងដែលបានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច។

ប្រសិនបើអ្នកផ្ញើច្បាប់ចម្លង អ្នកត្រូវតែមានច្បាប់ដើមដើម្បី​ផ្ទៀង​ផ្ទាត់។ ប្រសិនបើពាក្យសុំត្រូវបានផ្ញើតាមប្រៃសណីយ៍គឺច្បាប់ចម្លងត្រូវតែមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ហើយពាក្យសុំនិងប្រវត្តិរូបសង្ខេបត្រូវបានបញ្ជាក់ដោយការចុះហត្ថលេខាដែលតាមកំណត់នៃច្បាប់៕

បកប្រែដោយ Pham Diep