កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមនឹងទទួលបាន ៦.៨% ក្នុងឆ្នាំ២០១៨
កប.អនឡាញ - របាយការណ៍សេដ្ឋកិច្ចប្រចាំតំបន់អាស៊ីបូព៌ា - ប៉ាស៊ីហ្វិករបស់ធនាគរពិភពលោក (WB) បានអោយដឹងថា ទោះជាបរិស្ថានខាងក្រៅមានអំណោយផលតិចតូចក៏ដោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ា - ប៉ាស៊ីហ្វិក (EAP) នៅតែកើនឡើងយ៉ាងសកម្មដដែល។ តាមគម្រោង កំណើននៅ EAP ទទួលបាន ៦.៣% ក្នុងឆ្នាំ២០១៨។
របាយការណ៍នេះក៏ឲ្យដឹងថា សេដ្ឋកិច្ចវៀតណាមបន្តទទួលបានលទ្ធផលល្អប្រសើរ ដោយសារសេដ្ឋកិច្ចសកលលោកស្ទុះងើបឡើងវិញប្រកបដោយចីរភាព និងការកំណែទម្រង់ក្នុងប្រទេស។
WB ព្យាករណ៍ថា កំណើន GDP របស់វៀតណាមនឹងទទួលបានប្រហែល ៦.៨% ក្នុងឆ្នាំ២០១៨ និងទទួលបាន ៦.៦% ក្នុងឆ្នាំ២០១៩ និង ៦.៥% នៅក្នុងឆ្នាំ២០២០។ ប៉ុន្តែ សេដ្ឋកិច្ចវៀតណាមនៅមានបញ្ហាប្រឈមនៅក្នុង និងក្រៅប្រទេសជាច្រើន។ អ្នកតាក់តែងគោលនយោបាយគួរតែឆ្លៀតយកបរិស្ថានសេដ្ឋកិច្ចមានលក្ខណៈងាយស្រួល ដើម្បីជម្រុញគោលនយោបាយនានាដែលបង្កើនសមត្ថភាពទប់ទល់ និងបង្កើតមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចរឹងមាំ នាពេលអនាគត៕
បកប្រែដោយ Thuy Anh