បើកសម្ពោធឧទ្យាន APEC នៅទីក្រុង Da Nang
កប.អនឡាញ - នាព្រឹក ថ្ងៃទី៩ វិច្ឆិកា គណៈកម្មាធិការជាតិ APEC បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang រៀបចំការបើកសម្ពោធឧទ្យាន APEC។ អញ្ជើញចូលរួមពិធីនេះរួមមានលោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មាធិការជាតិ APEC 2017 រួមជាមួយរដ្ឋមន្ត្រីបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC នានា។
ឧទ្យាន APEC ស្ថិតនៅខាងលិចនៃស្ពាន Rong និងខាងមុខសារមន្ទីរសិល្បៈចម្លាក់ចំប៉ា Da Nang ដោយមានទំហំ ៣,០៤៧ ម៉ែត្រការ៉េ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈកម្មាធិការជាតិ APEC 2017 លោក Pham Binh Minh រួមជាមួយរដ្ឋមន្ត្រីបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC ថតរូបអនុស្សាវរីយ៍នៅនិមិត្តរូប APEC 2017 ក្នុងឧទ្យាន APEC
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh មានប្រសាសន៍នៅពិធីបើកសម្ពោធឧទ្យាន APEC
បន្ទាប់ពីការបើកសម្ពោធឧទ្យាន APEC ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh រួមជាមួយរដ្ឋមន្ត្រីបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC ចូលរួមដាំដើមឈើនៅឧទ្យាន APEC
ឧទ្យាន APEC ជាកន្លែងដាក់និមិត្តរូប APEC 2017 និងរូបសំណាកដ៏ពិសេសនានារបស់បណ្តាប្រទេសជាសមាជិក APEC។
នៅឧទ្យាន APEC ប្រជាជន និងភ្ញៀវទេសចរនឹងបានគយគន់រូបសំណាកដែលមានលក្ខណៈវប្បធម៌ពិសេសដាច់ដោយឡែក របស់ប្រទេសនិមួយៗ ព្រមទាំងសម្តែងឡើងនូវស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC ឆ្ពោះទៅរកអនាគតរួមមួយផងដែរ៕
បកប្រែដោយ Huyen Trang