គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

ពិធីទទួលបដិសណ្ឋារកិច្ចនេះត្រូវបានធ្វើឡើងយ៉ាងឱឡារិក ក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ ទៀ សីហា នៅច្រកទ្វារព្រំដែនអន្តរជាតិ​ Moc Bai

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទីពីរ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា នៅខេត្ត Tay Ninh ប្រទេសវៀតណាម និងខេត្តស្វាយរៀង ប្រទេសកម្ពុជា។

នេះជាលើកទីពីរហើយដែលវៀតណាម និងកម្ពុជាបានរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន។ នៅក្នុងខែឧសភា ឆ្នាំ២០២២ ដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើនកំពុងប្រព្រឹត្តទៅនៅខេត្ត Binh Phuoc (ចាស់) នៃប្រទេសវៀតណាម និងខេត្តក្រចេះ នៃប្រទេសកម្ពុជា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកដំបូង ទទួលបានជោគជ័យយ៉ាងធំធេង ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
រដ្ឋមន្ត្រីទាំងពីរ និងគណៈប្រតិភូនៃប្រទេសទាំងពីរធ្វើដំណើរចូលទៅក្នុងតំបន់រៀបចំពិធី

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយ​ឧត្តមសេនីយ៍ ទៀ សីហា
leftcenterrightdel
ប្រតិភូគោរពទង់ជាតិ

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា ត្រួតពលកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម

leftcenterrightdel
ទិដ្ឋភាពនៃពិធីទទួលបដិសណ្ឋរកិច្ច

កាសែតកងទ័ពប្រជាជននឹងបន្តធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា លើកទីពីរ៕

បកប្រែដោយ Duy Hoan