ក្នុងបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ក្នុងនាមក្រុមបេសកកម្ម លោកឧត្តមសេនីយ៍ត្រី ថោង វណ្ឌី បានជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Long An និងក្រុមគ្រួសារដោយសុភមង្គល ជោគជ័យ សុខភាពល្អ ហើយជូនពរឲ្យទំនាក់ទំនងសាមគ្គីភាពរវាងភាគីទាំងពីរ កាន់តែអភិវឌ្ឍន៍ រួមគ្នាបំពេញល្អភារកិច្ចគ្រប់គ្រង និងការពារព្រំដែន។

ក្នុងឱកាសនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងនគរបាលខេត្តព្រៃវែង និងកងទ័ពការពារព្រំដែនខេត្ត Long An ក្នុងការគ្រប់គ្រង និងការពារព្រំដែន ការទប់ស្កាត់ និងប្រឆាំងបទល្មើស។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី ថោង វណ្ឌី ជូនអំណោយដល់កម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Long An (រូបថត៖ baolongan.vn)

ដើម្បីពង្រីកលទ្ធផលដែលសម្រេចបាន នាពេលខាងមុខ ភាគីទាំងពីរនឹងសហការថែមទៀតក្នុងការយាមល្បាតទ្វេភាគី បង្ការ និងបង្រ្កាបឧក្រិដ្ឋកម្ម ផ្សព្វផ្សាយ និងចលនាប្រជាជនឲ្យគោរពតាមគោលការណ៍ គោលនយោបាយ និងច្បាប់នៃប្រទេសទាំងពីរ ត្រួតពិនិត្យការឆ្លងដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៅសងខាងព្រំដែនក្នុងការទៅសួរសុខទុក្ខសាច់ញាតិ ពិនិត្យនិងព្យាបាលជំងឺ អភិវឌ្ឍន៍សេដ្ឋកិច្ច... កសាងព្រំដែនប្រកបដោយស្ថិរភាព សន្តិភាព មិត្តភាព និងអភិវឌ្ឍន៍។

ក្នុងឱកាសនេះដែរ កងទ័ពការពារព្រំដែនខេត្ត Long An និងក្រុមបេសកកម្មខេត្តព្រៃវែង ជូនអំណោយគ្នាទៅវិញទៅមក ដើម្បីអបអរសាទរចំពោះចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

ក្នុងនាមថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Long An លោកវរសេនីយ៍ឯក Vu Minh Tung អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ពិសេសដែលកងកម្លាំងនគរបាលខេត្តព្រៃវែងផ្តល់ដល់កងទ័ពការពារព្រំដែនខេត្ត Long An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ព្រមទាំង សង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ បំពេញល្អភារកិច្ចគ្រប់គ្រង ការពារព្រំដែន ជំរុញកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម និងរក្សាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thanh Cong