ខេត្ត Long An៖ បញ្ជាការដ្ឋានយោធាស្រុកស្វាយជ្រំ មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធាស្រុក Vinh Hung
កប.អនឡាញ - នាថ្ងៃទី ១៧ ខែមករា ក្រុមបេសកកម្មបញ្ជាការដ្ឋានយោធាស្រុកស្វាយជ្រំ (ខេត្តស្វាយរៀង កងយោធពលខេមរភូមិន្ទ) បានមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ចំពោះកម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក Vinh Hung ខេត្ត Long An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥។
តាងនាមឲ្យក្រុមបេសកកម្ម លោកមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាស្រុកស្វាយជ្រំ បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់បញ្ជាការដ្ឋានយោធាស្រុក Vinh Hung ចំពោះក្រុមបេសកកម្ម ហើយអបអរសារទរចំពោះសមិទ្ធិផលជាច្រើនដែលកម្មាភិបាលនិងយុទ្ធជននៃកងកំលាំងប្រដាប់អាវុធស្រុក Vinh Hung សម្រេចបានក្នុងឆ្នាំកន្លងទៅ រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខនយោបាយនៅខេត្ត Long An និយាយរួម និងស្រុក Vinh Hung និយាយដោយឡែក។
|
|
ក្រុមបេសកកម្មយោធាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជូនអំណោយឆ្នាំថ្មី ដល់បញ្ជាការដ្ឋានយោធាស្រុក Vinh Hung |
ទន្ទឹមនឹងនោះ ក្រុមបេសកកម្មយោធាស្រុកស្វាយជ្រំ បានជូនពរកម្មាភិបាល និងយុទ្ធជននៃកងកំលាំងប្រដាប់អាវុធស្រុក Vinh Hung បន្តទទួលជោគជ័យជាច្រើន និងបំពេញល្អនូវភារកិច្ចដែល បក្ស រដ្ឋ និងកងទ័ពប្រគល់ជូន និងជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងបញ្ជាការដ្ឋានយោធាស្រុក Vinh Hung និងបញ្ជាការដ្ឋានយោធាស្រុកស្វាយជ្រំ កាន់តែរឹងមាំ។
លោកវរសេនីយ៍ឯកបំរុង Vo Van Tuan មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាស្រុក Vinh Hung តាងនាមកម្មាភិបាល និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុក Vinh Hung ថ្លែងអំណរគុណចំពោះមនោសញ្ចេតនាល្អដែលបញ្ជាការដ្ឋានយោធាស្រុកស្វាយជ្រំ ផ្តល់ជូនចំពោះកម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធស្រុកនាពេលកន្លងមកនេះ។
លោកសង្ឃឹមថា នាពេលខាងមុខ អង្គភាពទាំងពីរនឹងពង្រឹងសាមគ្គីភាព ផ្លាស់ប្តូរព័ត៌មាន សហការដើម្បីក្តាប់ស្ថានការណ៍ ទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញនៃកម្លាំងអរិភាព រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមព្រំដែន៕
បកប្រែដោយ Thuy Anh