ក្នុងឱកាសនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានជម្រាបជូនអំពីលទ្ធផលនៃការបំពេញភារកិច្ចរបស់អង្គភាពទាំងពីរនៅឆ្នាំ ២០២៤។ លោកមេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់បញ្ជាការដ្ឋានយោធាខេត្ត Lam Dong សម្រាប់ក្រុមបេសកកម្ម ហើយជូនពរឆ្នាំថ្មីដល់កងកម្លាំងប្រដាប់អាវុធខេត្ត Lam Dong។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ baolamdong.vn)

លោកវរសេនីយ៍ឯក Nguyen Binh Son ក៏បានបញ្ជាក់ដែរថា ចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាត្រូវបានពូនជ្រំក្នុងដំណើរការតស៊ូ និងកសាងប្រទេសជាតិ។ នោះជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍមិត្តភាពនាបច្ចុប្បន្ន។ មូលដ្ឋាននិមួយៗ មានវិធីសាស្រ្តផ្សេងៗគ្នា ដើម្បីរួមចំណែកពង្រឹងចំណងមិត្តភាពនោះ។

លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ក៏បានបញ្ជាក់ថា បក្ស និងប្រជាជនកម្ពុជា ចងចាំជានិច្ចនូវចំណងមិត្តភាព ភាពស្មោះត្រង់ និងការលះបង់ដ៏ថ្លៃថ្នូរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមដើម្បីជួយប្រជាជនកម្ពុជាក្នុងប៉ុន្មានឆ្នាំនៃការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍។ ប្រជាជនកម្ពុជាតែងតែរក្សា និងរឹតចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម និងកងកម្លាំងប្រដាប់អាវុធទាំងពីរនិយាយដោយឡែក។ ចំណងមិត្តភាពរវាងបញ្ជាការដ្ឋានយោធាខេត្ត Lam Dong និងតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប គឺជាភស្តុតាង៕

បកប្រែដោយ Thuy Anh