នោះគឺជាការវាយតម្លៃដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការទូតប្រជាជន-អាណិកជន និងលទ្ធផលនៃកម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” ឆ្នាំ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ។

យោងតាមលោក Ngo Thanh Son អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងបានឲ្យដឹងថា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង បានសហការជាមួយអង្គការសមាជិកអនុវត្តកម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” ឆ្នាំ២០២៣ ដោយមានការចូលរួមពីគ្រួសារវៀតណាមចំនួន ៦៧ គ្រួសារ និស្សិតឡាវ ៩១ នាក់ និងនិស្សិតកម្ពុជាចំនួន ១៤ នាក់។

leftcenterrightdel
និស្សិតមកពីប្រទេសឡាវ និងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញជាមួយឪពុកម្ដាយធម៌វៀតណាម (រូបថត៖ vnanet.vn)

ក្នុងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង បានរៀបចំកម្មវិធីប្រគល់និស្សិតឡាវ និងកម្ពុជាដល់បណ្ដាគ្រួសារវៀតណាម រៀបចំការសួរសុខទុក្ខ និងជំនួបសំណេះសំណាលរវាងគ្រួសារនិស្សិតឡាវ និងនិស្សិតកម្ពុជា ជាមួយគ្រួសារវៀតណាមដែលចូលរួមកម្មវិធីចំនួន ៦៧ គ្រួសារ…

សកម្មភាពទាំងឡាយនៃកម្មវិធីបានជួយនិស្សិតឡាវ និងនិស្សិតកម្ពុជាស្វែងយល់អំពីវប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាមនិយាយរួម និងប្រជាជនទីក្រុងហូជីមិញនិយាយដោយឡែក រួមចំណែកលើកកម្ពស់ការយល់ដឹង និងបង្កើនមនោសញ្ចេតនាចំពោះគ្រួសារវៀតណាម ក៏ដូចជាមិត្តភាព និងសាមគ្គីភាពជាមួយប្រជាជនវៀតណាមនិយាយរួម។

ក្នុងឱកាសនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងបានប្រគល់ប័ណ្ណសរសើរដល់បណ្ដាក្រុមដែលមានស្នាដៃឆ្នើមក្នុងការទូតប្រជាជន-អាណិកជន និងក្នុងការអនុវត្តកម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” ក្នុងឆ្នាំ ២០២៣៕

បកប្រែដោយ Thuy Anh