ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ឌៀងសារុន បានបញ្ជាក់ពីទំនាក់ទំនងសាមគ្គីភាព និងប្រពៃណីល្អរបស់ប្រទេសទាំងពីរនិយាយរួម និងចំពោះខេត្ត Tra Vinh និយាយដោយឡែក។ ព្រមទាំង លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានជម្រាបជូនអំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការពារជាតិ និងសន្តិសុខ នៃព្រះរាជាណាចក្រកម្ពុជា និងអាណិកជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក ឌៀងសារុន និងលោក Kim Ngoc Thai ក្នុងជំនួប (រូបថត៖ travinh.vn)

តាងនាមបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ឌៀងសារុន បានជូនពរបក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Tra Vinh ជួបតែសេចក្តីសុខ សេចក្តីចម្រើនក្នុងឆ្នាំថ្មី ជូនពរឲ្យចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរ ជាពិសេសរវាងខេត្ត Tra Vinh និងបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ កាន់តែជិតស្និទ្ធ។

leftcenterrightdel
តំណាងគណៈកម្មាធិការប្រជាជនខេត្ត Tra Vinh ទទួលអំណោយពីលោកឧត្តមសេនីយ៍ឯក ឌៀងសារុន (រូបថត៖ travinh.vn)

លោក Kim Ngoc Thai អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Tra Vinh បានសម្តែងនូវសេចក្តីរីករាយនៅពេលដែលគណៈប្រតិភូបានមកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា និយាយរួម រវាងខេត្ត Tra Vinh និងបញ្ជាការដ្ឋានអង្គរក្ស កងយោធពលខេមរភូមិន្ទ និយាយដោយឡែកនឹងកាន់តែជិតស្និទ្ធ និងអភិវឌ្ឍន៍ដោយឥតឈប់ឈរ៕

បកប្រែដោយ Thanh Cong