ក្នុងជំនួប លោក Nguyen Van Liet អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Long បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរគណៈប្រតិភូនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អបរិបូរណ៍ និងវិបុលភាព ជូនពរទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរជាយូរអង្វែងរវាងវៀតណាម និងកម្ពុជា ឲ្យកាន់តែរីកចម្រើន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានអបអរសាទរចំពោះលទ្ធផលសេដ្ឋកិច្ចសង្គមដែលខេត្ត Vinh Long សម្រេចបាន ហើយសង្ឃឹមថា នាពេលខាងមុខ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងខេត្ត Vinh Long នឹងបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងកសិកម្ម។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម លោកឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី បានផ្ញើសារសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Vinh Long ហើយជូនពរឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមកាន់តែល្អប្រសើរ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋានអភិវឌ្ឍន៍ និងខេត្ត Vinh Long កាន់តែរឹងមាំ៕

បកប្រែដោយ Thuy Anh