ក្នុងរយ:ពេល ៣ ខែ នាយទាហាននៃកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ ត្រូវបានបំប៉នចំណេះដឹងស្ដីពីបញ្ជាការសេនាធិការចម្រុះ ដើម្បីជាមូលដ្ឋានសម្រាប់ការគ្រប់គ្រង និងបណ្តុះបណ្តាលនៅអង្គភាព។

នេះគឺជាឱកាសសម្រាប់កងទ័ពនៃប្រទេសទាំងពីររៀនសូត្រ ផ្លាស់ប្តូរ និងបូកសរុបបទពិសោធន៍ដ៏មានតម្លៃក្នុងការបង្វឹកបង្ហាត់ និងការប្រយុទ្ធ រួមចំណែកក្នុងការពង្រឹងកិច្ចការពារជាតិ និងពង្រីកចំណងសាមគ្គីភាពជាប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ក៏ដូចជាកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Dang Van Hung ថ្លែងសុន្ទរកថាក្នុងវគ្គបណ្ដុះបណ្ដាល (រូបថត៖ baoquankhu7.vn)

ថ្លែងមតិក្នុងពិធីបើក លោកឧត្តមសេនីយ៍ត្រី Dang Van Hung បានស្នើឱ្យសាលាយោធាយោធភូមិភាគ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការរៀបចំវគ្គបណ្តុះបណ្តាល រក្សាទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយោធារវាងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគ និងកងយោធពលខេមរភូមិន្ទ សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននៃយោធភូមិភាគ ដើម្បីរៀបចំការបណ្តុះបណ្តាលស្របតាមខ្លឹមសារ និងកម្មវិធីដែលបានអនុម័ត។ លោកក៏ស្នើឲ្យធានានូវសម្ភារៈសម្រាប់វគ្គបណ្តុះបណ្តាល ថែរក្សាជីវភាពខាងសម្ភារៈ និងខាងវិញ្ញាណសម្រាប់មន្ត្រី គ្រូបង្រៀន និងសិក្ខកាមឲ្យបានល្អ និងធានាសុវត្ថិភាព។

សម្រាប់សិក្ខកាម ត្រូវមានភាពសកម្ម ជំនះរាល់ការលំបាក ស្រាវជ្រាវ សិក្សា និងហ្វឹកហាត់ និងគោរពយ៉ាងម៉ឺងម៉ាត់នូវវិន័យកងទ័ព និងច្បាប់នៃប្រទេសទាំងពីរ លើកកំពស់ស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ គោរព កសាង  រក្សាទំនាក់ទំនងសាមគ្គីភាពល្អជាមួយកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន បុគ្គលិកសេវាកម្ម និងប្រជាជនក្នុងតំបន់ដែលឈរជើង៕

បកប្រែដោយ Thanh Cong