លោក Le Thanh Hop សមាជិកនៃសមាគមសប្បុរសជនទីក្រុងហូជីមិញ បានឲ្យដឹងថា កម្មវិធីរបស់សមាគមត្រូវបានរៀបចំឡើងអស់រយៈពេល ៨ ឆ្នាំ ហើយនេះគឺជាលើកទី៣ ដែលក្រុមគ្រូពេទ្យរបស់សមាគមមកកម្ពុជា ដើម្បីអនុវត្តសកម្មភាពសប្បុរសធម៌។

ក្នុងសកម្មភាពលើកនេះ មានការចូលរួមពីក្រុមគ្រូពេទ្យវៀតណាម ជាមួយអាជ្ញាធរមូលដ្ឋាន និស្សិតពេទ្យកម្ពុជា និងសប្បុរសជន។

leftcenterrightdel
ពិនិត្យសុខភាពជូនប្រជាជននៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល (រូបថត៖ vnanet.vn)

លោកស្រីប្រធានឃុំកោះខ្សាច់ទន្លា បានសម្តែងក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យវៀតណាម ដែលបានមកទីនេះ រួមជាមួយនឹងថ្នាំពេទ្យ និងអង្ករ ដើម្បីព្យាបាល ជំងឺ និងជួយដល់ប្រជាជនក្នុងឃុំ។

ចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា និងអង្គការសប្បុរសធម៌សង្គម ស្ថាប័ន និងអង្គភាពនានារបស់វៀតណាម បានរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាច្រើន ដើម្បីទៅពិនិត្យ ផ្ដល់យោបល់ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់សហគមន៍ជនជាតិខ្មែរដើមកំណើតវៀតណាម សហគមន៍ជនជាតិដទៃទៀត និងប្រជាជនកម្ពុជា។

ក្នុងបរិបទដែលថ្លៃសេវាព្យាបាលមានកំរិតខ្ពស់បើធៀបនឹងប្រាក់ចំណូលជាមធ្យមក្នុងប្រទេសសាមី នេះគឺជាសកម្មភាពជាក់ស្តែង បង្ហាញពីសាមគ្គីភាព និងប្រពៃណីនៃការជួយគ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh