បញ្ជាការដ្ឋានយោធាខេត្ត Long An ទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាជនកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ១៤ ខែមិថុនា បញ្ជាការដ្ឋានយោធាខេត្ត Long An វៀតណាម បានសហការជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង រៀបចំការពិនិត្យ និងព្យាបាលជំងឺ ចែកថ្នាំពេទ្យ និងផ្ដល់អំណោយដល់ប្រជាជនកម្ពុជា ដែលមានស្ថានភាពជួបការលំបាកក្នុងឃុំចាម ស្រុកកំពង់ត្របែក។
បន្ទាប់ពីធ្វើការជិតមួយថ្ងៃ ក្រុមគ្រូពេទ្យមកពីគិលានដ្ឋាននៃបញ្ជាការដ្ឋានយោធាខេត្ត Long An បានចុះពិនិត្យជំងឺ និងចែកថ្នាំពេទ្យជូនអ្នកឈឺធ្មេញ អ្នកមានជំងឺផ្លូវដង្ហើម ជំងឺរលាកសន្លាក់ឆ្អឹង។ល។ ទន្ទឹមនឹងនោះ ក្រុមក៏បានជូនអំណោយចំនួន ៤០០ កញ្ចប់ ដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនដែលមកពិនិត្យជំងឺ។
    |
 |
ពិនិត្យជំងឺជូនប្រជាជនកម្ពុជា (រូបថត៖ baoquankhu7.vn) |
លោកវរសេនីយ៍ឯក Le Minh Trung ប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Long An បានអះអាងថា ដោយមានទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ និងប្រទេសទាំងពីរ វៀតណាម-កម្ពុជា សកម្មភាពនាថ្ងៃនេះបានបង្ហាញពីមនោសញ្ចេតនាដែលកម្មាភិបាល និងកងកម្លាំងប្រដាប់អាវុធខេត្ត Long An ជូនប្រជាជនខេត្តព្រៃវែង តាមរយៈនោះ ចូលរួមចំណែកពូនជ្រំចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃខេត្តទាំងពីរ Long An - ព្រៃវែង។
សូមរំលឹកដែរថា ក្រុមបានទៅឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដើម្បីពិនិត្យជំងឺ ចែកថ្នាំពេទ្យ និងផ្ដល់អំណោយដល់ប្រជាជនកម្ពុជាមានស្ថានភាពលំបាក៕
បកប្រែដោយ Thuy Anh