លោក Cao Manh Duc នាយកក្រុមហ៊ុន Viettel Cambodia (Viettel Global ប្រចាំកម្ពុជា) បានឲ្យដឹងថា ក្នុងនាមជាធុរកិច្ចធ្វើអាជីវកម្មនៅកម្ពុជា ហើយក៏ជាផ្នែកមួយក្នុងសហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសនេះ ជាមួយនឹងបេសកកម្មរួមដំណើរជាមួយការអភិវឌ្ឍនៃប្រទេសកម្ពុជា Viettel Global ចាត់ទុកថា ខ្លួនមានទំនួលខុសត្រូវក្នុងការជួយប្រជាជនវៀតណាមនៅកម្ពុជា។ យើងយល់ថា ជីវភាពរស់នៅរបស់ប្រជាជននៅឆ្ងាយពីស្រុកកំណើតមានការលំបាកជាច្រើន។ ក្នុងកាលៈទេសៈបែបនេះ ជំនួយពីបងប្អូនកាន់តែមានតម្លៃ។

leftcenterrightdel
Viettel Global ផ្តល់អំណោយដល់ប្រជាជនវៀតណាមចំនួន ៣០០ ដែលមានស្ថានភាពលំបាកនៅកម្ពុជា

តំណាងក្រុមហ៊ុន Viettel Global បានចែករំលែកបំណងចង់នាំមកនូវក្តីរីករាយ និងលើកទឹកចិត្តប្រជាជនក្នុងធ្វើឲ្យប្រសើរនូវជីវភាពរស់នៅ។ សកម្មភាពរបស់ Viettel Global បង្ហាញពីប្រពៃណីដ៏ល្អរបស់ប្រជាជនវៀតណាម ដែលត្រៀមជាស្រេចជួយ និងចែករំលែកដល់ជនរួមជាតិ។ ទន្ទឹមនឹងសកម្មភាពផ្តល់អំណោយដល់ប្រជាជនវៀតណាម តំណាងក្រុមហ៊ុន Viettel Global ក៏បានទៅអុជធូបនៅស្តូបមិត្តភាពកម្ពុជា-វៀតណាមផងដែរ៕

បកប្រែដោយ Thuy Anh