យោងតាមគម្រោង ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែមីនា គ្រូពេទ្យ និងគិលានុបដ្ឋាយិកានឹងទៅពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាជនជាង ១០០០ នាក់ នៅបណ្ដាឃុំក្នុងស្រុកវាលវែង (ខេត្តពោធិ៍សាត់) ស្រុកមេសាង និងស្រុកកំចាយមារ (ខេត្តព្រៃវែង)។

leftcenterrightdel
គ្រូពេទ្យនៃមន្ទីរពេទ្យយោធា-ស៊ីវិលខេត្ត Dong Thap ពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅឃុំប្រម៉ោយ ស្រុកវាលវែង (ខេត្តពោធិ៍សាត់) (រូបថត៖ baodongthap.vn)

ក្នុងឱកាសនេះ បញ្ជាការដ្ឋានយោធាខេត្ត Dong Thap ក៏បានប្រគល់អំណោយជូនគ្រួសារក្រីក្រ និងគ្រួសារជួបការលំបាកជាង ១០០០ គ្រួសារនៅតាមមូលដ្ឋាន ដែលក្រុមការងារ K៩១ កងទ័ពប្រជាជនវៀតណាម កំពុងបំពេញបេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតនៅសមរភូមិកម្ពុជា៕

បកប្រែដោយ Thuy Anh