ក្នុងពិធីនេះ លោកស្រី Tran Kim Yen ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសាខាទីក្រុងហូជីមិញបានចាត់ទុកថា ដោយមានខ្លឹមសារច្នៃប្រឌិត និងវិធានការសម្បូរបែប សកម្មភាពការទូតរវាងប្រជាជននិងប្រជាជននៅឆ្នាំ ២០២២ របស់រណសិរ្សទីក្រុង និងអង្គការសមាជិក បានរួមវិភាគទានយ៉ាងសកម្មក្នុងដំណើរការស្តារ និងអភិវឌ្ឍទីក្រុង ចូលរួមចំណែកដល់ជោគជ័យជារួមនៃកិច្ចការបរទេសរបស់បក្ស និងការទូតរបស់រដ្ឋ។ ជាពិសេស កម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីគ្រួសារវៀតណាមចំនួន ៣៣  ដែលបានជួយឧបត្ថម្ភដល់និស្សិតឡាវចំនួន ៤២ នាក់ និងនិស្សិតកម្ពុជាចំនួន ៦ នាក់។

leftcenterrightdel
ការសរសើរសមូហភាពដែលមានសមិទ្ធផលល្អក្នុងការអនុវត្តកម្មវិធីជួយឧបត្ថម្ភនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

កម្មវិធីនេះត្រូវបានអនុវត្តដោយមានសកម្មភាពដ៏សម្បូរបែប ដូចជា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឡាវ-កម្ពុជាឆ្នាំ ២០២២; កូនធម៌ឡាវ និងកូនធម៌កម្ពុជាស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមជាមួយគ្រួសារវៀតណាម ពិធីបុណ្យអាវផាយ “ពិធីបុណ្យគ្រួសារវៀតណាម-ឡាវ-កម្ពុជា” ឆ្នាំ២០២២។ល។ កម្មវិធីនេះបានបង្ហាញពីលក្ខណៈមនុស្សធម៌ ចូលរួមចំណែកតភ្ជាប់ និងពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជា។

ក្នុងឱកាសនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុង បានប្រគល់ប័ណ្ណសរសើរដល់សមូហភាពចំនួន ៨ ដែលមានសមិទ្ធផលល្អក្នុងការទូតរវាងប្រជាជននិងប្រជាជន និងកិច្ចការអាណិកជន; លើកសរសើរ និងផ្តល់រង្វាន់ដល់សមូហភាពចំនួន ១៣  និងបុគ្គល ៨ នាក់ ដែលមានសមិទ្ធផលល្អក្នុងការអនុវត្តកម្មវិធី “គ្រួសារវៀតណាមជាមួយនិស្សិតឡាវ និងនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ” ឆ្នាំ ២០២២៕

បកប្រែដោយ Thanh Cong