ក្នុងរយៈពេលកន្លងមក សមាគមមិត្តភាពវៀតណាម-កម្ពុជានៅទីក្រុងហូជីមិញ បានសម្របសម្រួលរៀបចំប្រកបដោយជោគ​ជ័យនូវសកម្មភាពជាច្រើន ដើម្បីអបអរសាទរទិវាបុណ្យសំខាន់ៗក្នុងទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា។ សមាគមក៏បានរៀបចំប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីផ្លាស់ប្តូរ ជួយទំនុកបម្រុង និងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុង ពិនិត្យនិងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រជិត ១ ពាន់នាក់នៅកម្ពុជាផងដែរ។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ជាមួយនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ

នៅក្នុងជំនួបនោះ លោក សុខ ដារ៉េត អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានអះអាងថា ប្រវត្តិសាស្ដ្រនៃការតស៊ូដើម្បីឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាតែងតែផ្សារភ្ជាប់ជាមួយនឹងចំណងសាមគ្គីភាពដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម និងការជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាករវាងប្រជាជននៃប្រទេសទាំងពីរ។ លោកសន្យាបន្តខិតខំប្រឹងប្រែង ជម្រុញនិងពូនជ្រំទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព លើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការល្អលើគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម៕

បកប្រែដោយ Thuy Anh