នាព្រឹកថ្ងៃទី១ ខែសីហា នៅទីក្រុងព្រៃវែង ខេត្តព្រៃវែង  គណៈប្រតិភូនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ដ Dong Thap (វៀតណាម) និងគណៈប្រតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានសម្របសម្រួលរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារព្រំដែន ការត្រួតពិនិត្យច្រកទ្វារព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅតាមព្រំដែនឆ្នាំ២០២១ និងកំណត់ទិសដៅកិច្ចសហប្រតិបត្តិការឆ្នាំ២០២២។

នៅឆ្នាំ២០២១ ស្ថានការណ៍ដ៏ស្មុគស្មាញនៃជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ដល់ការសម្របសម្រួលរវាងអង្គភាពទាំងពីរ ប៉ុន្តែក្នុងស្មារតីសាមគ្គីភាព និងជំនះការលំបាក អង្គភាពទាំងពីរបានផ្តល់ព័ត៌មានទាន់ពេលវេលា និងផ្លាស់ប្តូរគ្នាអំពីករណីកើតឡើងនៅសងខាងព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap  និងថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ (រូបថត៖ bienphong.com.vn)

នៅក្នុងកិច្ចប្រជុំនេះ អង្គភាពទាំងពីរបានឯកភាពលើទិសដៅ ភារកិច្ច និងបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២។ អង្គភាពទាំងពីរបានបង្កើនការផ្លាស់ប្តូរព័ត៌មាន ផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនៅព្រំដែន; ទប់ស្កាត់ការចេញចូលខុសច្បាប់ និងបង្ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩; រក្សាបាននូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតាមតំបន់ព្រំដែន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាពលរដ្ឋនៅសងខាងព្រំដែនក្នុងការចេញចូលព្រំដែនដើម្បីសួរសុខទុក្ខសាច់ញាតិ ផ្លាស់ប្តូរទំនិញ ពិនិត្យសុខភាព និងព្យាបាលជំងឺ៕

បកប្រែដោយ Duy Hoan