ផ្សារទំនើបវៀតណាមដ៏ធំមួយនៅកណ្តាលព្រៃកៅស៊ូ ក្រោមគម្រោង CRCK2 របស់ក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Chu Se - កំពង់ធំ មានទីតាំងនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ផ្សារទំនើបភាគច្រើនលក់ទំនិញសំខាន់ៗដូចជា មី នំបញ្ចុក នំ ហ្វើ ទឹកដោះគោ ទឹកត្រី ទឹកស៊ីអ៊ីវ បង្អែម ការ៉េម គ្រឿងសមុទ្រ គ្រឿងសម្អាង។ល។
អ្នកស្រី Tran Thi Tuong Hoan អ្នកគ្រប់គ្រងផ្សារទំនើប Green Mart បាននិយាយថា ផ្សារទំនើបនេះបានបើកដំណើរការក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយបានបើកពីម៉ោង ៨ ដល់ម៉ោង ២១ ជារៀងរាល់ថ្ងៃ ហើយដំណើរការបានល្អណាស់ ដោយទាក់ទាញអតិថិជនដែលជាកម្មាភិបាល និងបុគ្គលិកគម្រោងកៅស៊ូមកទិញទំនិញ ឬភេសជ្ជៈកាហ្វេ ញ៉ាំការ៉េម។ ផ្សារទំនើបនេះមានលេខកូដផលិតផលជាង ៣ ពាន់ ដែលភាគច្រើនជាផលិតផលរបស់វៀតណាម។
អ្នកស្រី Tran Thi Tuong Hoan បានចែករំលែកថា “មកដល់ពេលនេះ ផ្សារទំនើបបានដំណើរការយ៉ាងរលូននៅពេលដែលមានបុគ្គលិកទាំងក្នុងស្រុក និងជនជាតិវៀតណាមណែនាំដល់អតិថិជន។ យើងព្យាយាមចរចាជាមួយអ្នកផ្គត់ផ្គង់ដើម្បីឱ្យទំនិញមានស្ថិរភាពតម្លៃសម្រាប់អតិថិជន មិនខុសពីហាងលក់សារពើរភ័ណ្ឌនៅខាងក្រៅនោះទេ។ ទឹកត្រី និងផ្អកជាច្រើនប្រភេទ ជាទំនិញលក់ដាច់បំផុត មិនមែនសម្រាប់ជនជាតិវៀតណាមដែលរស់នៅឆ្ងាយពីផ្ទះនោះទេ គឺសម្រាប់ប្រជាជនកម្ពុជាទៀតផង”។
លោក Le Trung Kien អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Chu Se - កំពង់ធំ បានឲ្យដឹងថា ផ្សារទំនើបនេះមានទុនវិនិយោគប្រមាណ ២០ ម៉ឺនដុល្លារអាមេរិក (ជិត ៥ ពាន់លានដុងវៀតណាម) ហើយលក់ដាច់ខ្លាំង នាំចូលផលិតផលថ្មីៗជាបន្តបន្ទាប់ ដូច្នេះអ្នកវិនិយោគនៅទីនេះមានគោលបំណងចង់ពង្រីកទម្រង់នេះថែមទៀត។
លោក Le Trung Kien បានបន្ថែមទៀតថា៖ “ផ្សារទំនើបនេះត្រូវបានវិនិយោគដោយដៃគូដែលជាម្ចាស់ប្រព័ន្ធភោជនីយដ្ឋានវៀតណាមនៅរាជធានីភ្នំពេញ ហើយក្រុមហ៊ុនជួយផ្តល់កន្លែងសម្រាប់ពួកគេ។ ទំនិញនៅទីនេះមានច្រើនប្រភេទ តម្លៃសមរម្យ។ ក្រៅពីការលក់រាយ ពួកគេក៏លក់ដុំទៅហាងតូចៗជិត ១០០ កន្លែងនៅក្បែរនោះដើម្បីបម្រើប្រជាជនផងដែរ។ ក្រៅពីផ្សារទំនើប គម្រោងក៏មានការដាក់ឲ្យដំណើរការគ្លីនិកមួយដែលត្រូវបានវិនិយោគគ្រឿងបរិក្ខារពិនិត្យ និងព្យាបាលជំងឺមូលដ្ឋានយ៉ាងពេញលេញ ដើម្បីបម្រើកម្មាភិបាល និងបុគ្គលិករបស់គម្រោង និងប្រជាពលរដ្ឋជិតខាង។ នាពេលខាងមុខ យើងខ្ញុំនឹងសម្របសម្រួលជាមួយធនាគារ ក្នុងការបើកសាខានៅទីនេះ ដើម្បីបន្តបើកប្រាក់បៀវត្សរ៍ និងប្រាក់បន្ថែមតាមរយៈគណនីជំនួសឱ្យសាច់ប្រាក់ដូចបច្ចុប្បន្ន”។
ថ្លែងមតិក្នុងពិធីបើកសម្ពោធផ្សារទំនើប Green Mart នៅខែកុម្ភៈ ឆ្នាំ២០២២ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang បានវាយតំលៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តអនុវត្តគម្រោងផ្សារទំនើប Green Mart របស់ក្រុមហ៊ុនភាគហ៊ុនកៅស៊ូ Chu Se - កំពង់ធំ។ ផ្សារទំនើប Green Mart នឹងចូលរួមចំណែកក្នុងការជំរុញការនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារកម្ពុជា ហើយទន្ទឹមនឹងនោះជួយកម្មករក្នុងគម្រោងកៅស៊ូកាត់បន្ថយការលំបាកក្នុងការទិញទំនិញ៕
បកប្រែដោយ Huyen Trang
Type the code from the image