ថ្លែងក្នុងពិធីបើកកម្មវិធី លោកវរសេនីយ៍ឯក Nguyen Van Giang អនុប្រធាននាយកដ្ឋានពេទ្យយោធា សង្កត់ធ្ងន់ថា ក្នុងសម័យសង្រ្គាមតស៊ូ ការពារមាតុភូមិ និងបំពេញភារកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា ប្រជាជនស្រុក Loc Ninh ខេត្ត Binh Phuoc តែងតែសាមគី្គ ជួយឧបត្ថម្ភកម្មាភិបាល យុទ្ធជននៃកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ ក្នុងការប្រយុទ្ធ រំដោះជាតិនៅប្រទេសនីមួយៗ។

leftcenterrightdel
ពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃជូនប្រជាជន

កម្មវិធីពិនិត្យជំងឺឥតគិតថ្លៃលើកនេះរបស់ក្រុមបេសកកម្មនៃកងទ័ពទាំងពីរ បានបង្ហាញមនោសញ្ចេតនា ទំនួលខុសត្រូវ ការតបស្នងសងគុណរបស់កម្មាភិបាល យុទ្ធជន ជូនចំពោះប្រជាជន ក្រុមគ្រួសារទទួលរបបពីរដ្ឋ ចូលរួមចំណែកពូនជ្រំប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការពិសេសរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជា។ នេះក៏ជាសកម្មភាពជាក់ស្ដែង ដើម្បីឆ្ពោះទៅជំនួបប្រាស្រ័យមិត្តភាព ការពារជាតិព្រំដែនកម្ពុជា-វៀតណាមលើកទី១ ឆ្នាំ២០២២។

នាថ្ងៃទី១១ និងទី១២ ខែឧសភា ក្រុមបេសកកម្ម បានពិនិត្យជំងឺ ចែកថ្នាំឥតគិតថ្លៃ និងជូនអំណោយដល់ប្រជាជនជាង ១០០០ នាក់ នៅតំបន់ជាប់ព្រំដែនស្រុក Loc Ninh ខេត្ត Binh Phuoc៕

បកប្រែដោយ Thuy Anh