ក្នុងនោះ អង្គភាពនានានៃកងទ័ពការពារព្រំដែននៅតំបន់ព្រំដែនវៀតណាម-កម្ពុជា បានរៀបចំសកម្មភាពដ៏មានអត្ថន័យជាច្រើនដើម្បីជួយប្រជាជន និងកងកម្លាំងការពារព្រំដែនរបស់កម្ពុជា ដូចជា ឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ពិនិត្យនិងព្យាបាលជំងឺ ចែកថ្នាំពេទ្យឥតគិតថ្លៃ ប្រគល់អាហារូបករណ៍ “ជួយឧបត្ថម្ភសិស្សទៅសាលារៀន” ប្រគល់មេគោពូជដល់ប្រជាពលរដ្ឋក្រីក្រ។ល។ សកម្មភាពទាំងនេះចូលរួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជា ពួតដៃគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍៕

leftcenterrightdel
កម្មាភិបាលនៃពេទ្យយោធា កងទ័ពការពារព្រំដែនខេត្ត Long An ពិនិត្យនិងព្យាបាលជំងឺឥតគិតថ្លៃសម្រាប់ប្រជាជនក្រីក្រកម្ពុជា (ថតរូបមុនពេលជំងឺ Covid-19 ផ្ទុះឡើង) (រូបថត៖ bienphong.com.vn)
leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត An Giang ផ្តល់គោពូជដល់កសិករក្រីក្រ ខេត្តកណ្ដាល (ថតរូបមុនពេលជំងឺ Covid-19 ផ្ទុះឡើង) (រូបថត៖ bienphong.com.vn)

leftcenterrightdel
ប៉ុស្តិ៍កងទ័ពការពារព្រំដែន Tuyen Binh កងទ័ពការពារព្រំដែនខេត្ត Long An ប្រគល់អាហារូបករណ៍ “ជួយឧបត្ថម្ភសិស្សទៅសាលារៀន” ដល់សិស្សក្រីក្រកម្ពុជា (រូបថត៖ bienphong.com.vn)

leftcenterrightdel
ថ្នាក់ដឹកនាំកងទ័ពការពារព្រំដែនខេត្ត Dong Thap ជូនថវិកាប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដល់តំបន់ប្រតិបត្តិការសឹករងស្វាយរៀង (រូបថត៖ bienphong.com.vn)

leftcenterrightdel
បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Nong ឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ និងស្បៀងអាហារសម្រាប់ការពារព្រំដែន និងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជូនកងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី (រូបថត៖ bienphong.com.vn)

leftcenterrightdel
ប៉ុស្តិ៍កងទ័ពការពារព្រំដែនឃុំ Phuoc Chi កងទ័ពការពារព្រំដែនខេត្ត Tay Ninh ជូនអំណោយដល់កងកម្លាំងការពារព្រំដែនកម្ពុជា និងអាជ្ញាធរសង្កាត់ប្រាសាទ ខេត្តស្វាយរៀង (រូបថត៖ bienphong.com.vn)

បកប្រែដោយ Thuy Anh