ក្នុងពិធីប្រគល់ ភាគីទាំងពីរជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពសេដ្ឋកិច្ច សង្គម ការធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ការសហការរវាងភាគីទាំងពីរក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅតាមតំបន់ព្រំដែនរវាងខេត្តទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីប្រគល់ (រូបថត៖ vnanet.vn)

លោកវរសេនីយ៍ឯក Bui Quang Thanh ស្នងការនគរបាលខេត្ត Dak Nong បានឲ្យដឹងថា ដោយមានចំណងជាអ្នកជិតខាងមិត្តភាព ជួយគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រោះអាសន្ន កម្មាភិបាល និងយុទ្ធជននគរបាលខេត្ត Dak Nong បានជូនអំណោយនេះ ដើម្បីចែករំលែកការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ជាមួយប្រទេសកម្ពុជានិយាយរួម និងកម្លាំងនគរបាលខេត្តមណ្ឌលគិរីនិយាយដោយឡែក។ លោក Bui Quang Thanh ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់កម្លាំងនគរបាលនៃខេត្តទាំងពីរ នៅពេលកន្លងមក និងរំពឹងថា ទំនាក់ទំនងសហប្រតិបត្តិការនេះ នឹងអភិវឌ្ឍឡើងកម្រិតថ្មីនៅពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនានិងជំនួយដោយទាន់វេលា របស់កម្លាំងនគរបាលខេត្ត Dak Nong។ កម្លាំងនគរបាលខេត្តមណ្ឌលគិរីនឹងសហការជាមួយកម្លាំងនគរបាលខេត្ត Dak Nong ដើម្បីចូលរួមចំណែកធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅតំបន់ព្រំដែនរវាងខេត្តទាំងពីរតទៅទៀត៕

បកប្រែដោយ Thuy Anh