ជួយគាំទ្រសហគមន៍ជនជាតិខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា
    
    
    
        
            
កប.អនឡាញ - នាថ្ងៃទី ១៨ ខែមិថុនា នៅច្រកទ្វារព្រំដែន Long Binh ទីរួមស្រុក Long Binh ស្រុក An Phu ខេត្ត An Giang គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមខេត្ត Soc Trang សហការជាមួយអង្គភាពពាក់ព័ន្ធ និងសមាគមខ្មែរ - វៀតណាមប្រចាំកម្ពុជា បានរៀបចំពិធីប្រគល់ថវិកាចំនួន ២ រយលានដុង ដល់សហគមន៍ជនជាតិខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីជំនះពុះពាររាល់ការលំបាកដោយសារជំងឺរាតត្បាត Covid-19។
        
        
        
            
	ថ្លែងនៅក្នុងពិធី លោក Lam Dung Liem អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមខេត្ត Soc Trang បានមានប្រសាសន៍ថា អំណោយនេះជាទឹកចិត្តពីគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត និងប្រជាជនខេត្ត Soc Trang ដើម្បីចែករំលែកការលំបាកជាមួយអាណិកជនវៀតណាមនៅកម្ពុជា ក្នុងស្ថានភាពនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19។
	
		
			|     | 
		
			|  | 
		
			| ពិធីប្រគល់ទឹកប្រាក់ចំនួន ២ រយលានដុង ដល់សហគមន៍ជនជាតិខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា (រូបថត៖ vnanet.vn) | 
	
	ជំនួសមុខសហគមន៍ជនជាតិខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា លោក Sim Chy ប្រធានសមាគមខ្មែរ - វៀតណាមប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្ត និងប្រជាជនខេត្ត Soc Trang ដែលបានយកចិត្តទុកដាក់ គាំទ្រ និងចែករំលែកការលំបាកជាមួយជនជាតិខ្មែរដើមកំណើតវៀតណាមនៅកម្ពុជាក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19។
	ការជួយឧបត្ថម្ភខាងលើពីខេត្ត Soc Trang នឹងចូលរួមចំណែកលើកទឹកចិត្ត និងចែករំលែកដល់សហគមន៍ជនជាតិខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា ព្រមទាំងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជានិយាយរួម រវាងខេត្ត Soc Trang និងកម្ពុជានិយាយដោយឡែក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19៕
	បកប្រែដោយ Huyen Trang