ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យដើម្បីជួយប្រជាជនដើមកំណើតវៀតណាមទប់ទល់នឹងជំងឺ Covid-19 និងជំងឺគ្រុនឈីក (Chikungunya)
កប.អនឡាញ - នាថ្ងៃទី២២ ឧសភា ក្រុមគ្រួសារជនដើមកំណើតវៀតណាមក្រីក្រជិត ៤០០ ក្រុមគ្រួសារ នៅឃុំសែប និងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានទទួលសម្ភារៈបរិក្ខារពេទ្យ និងថ្នាំសម្លាប់សត្វមូស Alpha UK 12SC។
នេះជាសម្ភារៈបរិក្ខារពេទ្យដែលយោធភូមិភាគទី៥ និងយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet ជូនដល់សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា តាមរយៈកម្មវិធីជួយគាំទ្រសហគមន៍ដើម្បីទប់ទល់នឹងជំងឺ Covid-19 និងជំងឺគ្រុនឈីក ដែលរៀបចំឡើងដោយសមាគមខ្មែរ-វៀតណាមនៅខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកកំពង់ត្រឡាច។
    |
 |
លោក Lai Xuan Chien អគ្គទីប្រឹក្យាវៀតណាមប្រចាំនៅកម្ពុជាជូនសម្ភារៈបរិក្ខារពេទ្យដល់អាជ្ញាធរឃុំ សែប និងឃុំតាជេស ស្រុកកំពង់ត្រឡាច (រូបថត៖ vnanet.vn) |
តំណាងការិយាល័យសហគមន៍នៃស្ថានទូតវៀតណាមប្រចាំកម្ពុជាបានជូនសម្ភារៈបរិក្ខារពេទ្យ និងថ្នាំគីមី ដល់អាជ្ញាធរឃុំទាំងពីរ និងក្រុមគ្រួសារចំនួន ៤០០ ក្រុមគ្រួសារ (រួមទាំងប្រជាជនដើមកំណើតវៀតណាម និងប្រជាជនខ្មែរ)។
ស្តីអំពីស្ថានភាពនៃជំងឺ Covid-19 លោក Bui Minh Tam អនុប្រធានសមាគមខ្មែរ-វៀតណាមខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា តាមគម្រោង ក្នុងខែមិថុនា និងខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរដែនដីនឹងចាក់វ៉ាក់សាំងការពារ Covid-19 សម្រាប់ជនដើមកំណើតវៀតណាមនៅមូលដ្ឋាន៕
បកប្រែដោយ Thuy Anh