leftcenterrightdel
លោក Hoang Minh Hien អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Chuong My បានថ្លែងក្នុងពិធី (រូប​ថត៖ thoidai.com.vn)

ថ្លែងក្នុងពិធីនេះ លោក Hoang Minh Hien សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Chuong My បានទទួលស្គាល់នូវគុណូបការៈរបស់អតីតកងទ័ព​ស្ម័គ្រចិត្តវៀតណាម - កម្ពុជាក្នុងសម័យសង្គ្រាម ក៏ដូចជាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ គុណូបការៈនេះបានផ្សារភ្ជាប់ចំណងសាមគ្គីភាពរវាងប្រជាជនទាំងពីរ។ លោក Hoang Minh Hien  ជឿជាក់ថា អតីតកងទ័ព​ស្ម័គ្រចិត្តម្នាក់ៗនឹងបន្តគោរពគោលការណ៍របស់បក្ស ច្បាប់រដ្ឋ បទបញ្ញត្តិក្នុងមូលដ្ឋាន និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែករក្សាស្ថិរភាពក្នុងតំបន់ រឹតបន្តឹងសាមគ្គីភាពរវាងប្រជាជនវៀតណាម និងកម្ពុជា។

leftcenterrightdel
លោក Vu Vuong Viet អនុប្រធានប្រចាំការនៃសមាគមមិត្តភាពវៀតណាម - កម្ពុជាថ្លែងនៅក្នុងពិធី (រូប​ថត៖ thoidai.com.vn)

ថ្លែង​នៅក្នុងពិធីនោះដែរ អនុប្រធានប្រចាំការនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Vu Vuong Viet សង្ឃឹមថា “សាខានឹងក្លា​យ​​ជាក​ន្លែងប្រមូលផ្តុំសាមគ្គីភាព និងលើកទឹកចិត្តដល់អតីតកងទ័ព​​ស្ម័គ្រចិត្ត និងអ្នកជំនាញ​វៀតណាមជាច្រើនជំនាន់ដែលជួយប្រទេសកម្ពុជា ឲ្យ​បន្ត​​រក្សា និងលើកកម្ពស់សីលធ៌មនៃកងទ័ពលោកអ៊ំហូ ចូលរួមក្នុងការកសាងប្រទេសជាតិ កសាងសាមគ្គីភាព និងបង្កើនការជួបប្រាស្រ័យទាក់ទងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា។

leftcenterrightdel
លោក Tran Nam Duong ប្រធានសាខាសមាគមមិត្តភាពវៀតណាម - កម្ពុជា នៃអតីតកងទ័ពស្ម័គ្រចិត្តនៅស្រុក Chuong My ថ្លែងក្នុងពិធី

ឆ្លើយតបទៅនឹងការរំពឹងទុករបស់សមាគមថ្នាក់លើ និងគណៈកម្មាធិការបក្សស្រុក លោក Tran Nam Duong តាងនាមសាខាសមាគមមិត្តភាពវៀតណាម - កម្ពុជា នៃអតីតកងទ័ពស្ម័គ្រចិត្តនៅស្រុក Chuong My បានសង្កត់ធ្ងន់ថានឹងរួបរួមគ្នា ជឿជាក់លើការដឹកនាំរបស់បក្ស អនុវត្តល្អគោលនយោបាយច្បាប់របស់រដ្ឋ និងរួម​ជាមួយមន្ទីរ ស្ថាប័ន អង្គការមហាជន និងអង្គការនយោបាយទាំងឡាយខិតខំប្រឡងប្រណាំងបង្កើតសមិទ្ធិផលជាច្រើនថែមទៀត រួមគ្នាអនុវត្តគោលដៅធំៗរបស់ស្រុកប្រកបដោយជោគជ័យ កសាងស្រុកឱ្យសម្រេចបាន​នូវ​បទដ្ឋានជនបទថ្មី៕

បកប្រែដោយ Duy Hoan