ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត DaK Lak
កប.អនឡាញ - នាព្រឹកថ្ងៃទី១៦ ខែមករា គណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទៀង សៅរ័ត្ន ស្នងការរងផ្នែកអន្តោរប្រវេសន៍ បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ។
តាងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ទៀងសៅរ័ត្ន បានជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak។ ព្រមទាំងលោកបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្រពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ចំពោះស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនាពេលកន្លងមក ក៏ដូចជាក្នុងកិច្ចសហការការពារគ្រប់គ្រងព្រំដែន និងការថែទាំសុខភាពសម្រាប់កងកម្លាំងការពារព្រំដែនខេត្តមណ្ឌលគិរី។
    |
 |
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត DaK Lak (រូបថត៖ bienphong.com.vn) |
លោកឧត្តមសេនីយ៍ត្រី ទៀងសៅរ័ត្ន រំពឹងថាក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងបន្តរក្សាចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងការពារព្រំដែន ការផ្លាស់ប្តូរព័ត៌មាន និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន។
តាងនាមកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Dak Lak លោកវរសេនីយ៍ឯក Pham Huu Chien ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Dak Lak បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងមនោសញ្ចេតនាល្អដែលស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានផ្តល់ចំពោះកងទ័ពការពារព្រំដែនខេត្ត Dak Lak ។ លោកវរសេនីយ៍ឯក Pham Huu Chien សង្ឃឹមថា ក្នុងរយៈពេលខាងមុខនេះ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងការពារព្រំដែនខេត្ត Dak Lak ដើម្បីបំពេញឲ្យបានល្អនូវការគ្រប់គ្រងនិងការពារព្រំដែនរួមរវាងប្រទេសទាំងពីរ ហើយកសាងព្រំដែនមានសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕
បកប្រែដោយ Duy Hoan