leftcenterrightdel
កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់និងឯកភាពការងារសហការអនុវត្តភារកិច្ចរុករក ជីកគាស់ ប្រមូលផ្តុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម (រូប​ថត៖ baoquankhu7.vn)

ថ្លែងក្នុងពិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An លោក Pham Van Canh បានបញ្ជាក់ថា រាល់ការជួយគាំទ្រ និងការផ្តល់ព័ត៌មានពីអាជ្ញាធរ និងប្រជាជនខេត្តបាត់ដំបងគឺជាកត្តាសំខាន់ដើម្បីសំរេចលទ្ធផលនៃការរុករក ជីកគាស់ ប្រមូលផ្តុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមនៅក្នុងភូមិសាស្ត្ររបស់ខេត្ត។ លោករំពឹងថា នាពេលខាងមុខ ក្រុមការងារ K៧៣ នៃខេត្ត Long An នឹងបន្តទទួលបានការយកចិត្តទុកដាក់ និងការជួយសម្រួលបន្ថែមទៀតពីគណៈកម្មការជំនាញ និងក្រុមសហការខេត្តបាត់ដំបងក្នុងអំឡុងពេលអនុវត្តភារកិច្ចលើកទី ២ ដំណាក់កាល ១៩ ឆ្នាំ២០២០ និងក្នុងបណ្តាឆ្នាំបន្តបន្ទាប់។

leftcenterrightdel
គណៈកម្មាធិការប្រជាជនខេត្ត Long An ប្រគល់អំណោយជូនក្រុមជំនាញខេត្តប៉ៃលិន (រូប​ថត៖ baoquankhu7.vn)

បន្ទាប់ពីធ្វើការនៅខេត្តបាត់ដំបងរួចហើយ ក្រុមបេសកកម្មខេត្ត Long An បានជួប​ពិភាក្សាផ្លាស់ប្តូរយោបល់ និងឯកភាពការងារសហការអនុវត្តភារកិច្ចរុករក ជីកគាស់ ប្រមូលផ្តុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមជាមួយខេត្តប៉ៃលិន តំបន់យោធភូមិភាគពិសេសនិងខេត្តស្វាយរៀង៕

បកប្រែដោយ Duy Hoan