ក្នុងរយៈពេលនៃវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងឡាយបានខិតខំសិក្សានិងស្រាវជ្រាវ គោរពច្បាប់របស់វៀតណាម វិន័យនៃកងទ័ពប្រជាជនវៀតណាម បទបញ្ជានៃសាលា និងតំបន់មូលដ្ឋានយ៉ាងតឹងរឹង។ បន្ទាប់ពីវគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងឡាយនឹងបន្តទៅមូលដ្ឋានបណ្ដុះបណ្ដាលរបស់កងទ័ពប្រជាជនវៀតណាមដើម្បីទទួលការបណ្ដុះបណ្ដាលជំនាញតទៅទៀត។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Xuan Toan ប្រធាននយោបាយនៃសាលាមធ្យមសិក្សាការពារព្រំដែនលេខ២ ប្រគល់ប័ណ្ណសរសើរជូនសិក្ខាកាមដែលរៀនល្អ (រូបថត៖ bienphong.com.vn)

មានប្រសាសន៍ក្នុងពិធី លោកវរសេនីយ៍ឯក បណ្ឌិត Nguyen Duc Y នាយករងនៃសាលាបានលើកសរសើរចំពោះលទ្ធផលដែលសិក្ខាកាមទទួលបាន ព្រមទាំង រំពឹងថា នៅពេលខាងមុខ សិក្ខាកាមនឹងបន្តសម្រេចល្អការសិក្សានៅមូលដ្ឋានបណ្ដុះបណ្ដាលជំនាញនានារបស់កងទ័ពប្រជាជនវៀតណាម៕

បកប្រែដោយ Thuy Anh