leftcenterrightdel
លោក Vu Quang Minh ថ្លែងក្នុងពិធី (រូបថត៖ vov.vn)

មានប្រសាសន៍ក្នុងពិធី លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា តាមរយៈសកម្មភាពកីឡានេះបង្កើនមោទនភាព និងសាមគ្គីភាពជាតិរបស់កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាម និងសហគមន៍អាណិកជនវៀតណាមនៅកម្ពុជា។ ព្រមទាំងនេះក៏ជាឱកាសសម្រាប់អាណិកជនវៀតណាមនៅកម្ពុជាជួបប្រាស្រ័យ និងផ្សព្វផ្សាយរូបភាពនៃទឹកដី និងមនុស្សវៀតណាម។ ការប្រកួតបានរួមចំណែកក្នុងការរឹតបន្តឹងចំណងសាមគ្គីភាព ជិតស្និទ្ធរវាងសមាគមជនវៀតណាមនៅកម្ពុជាជាមួយគ្នាផង និងជាមួយមិត្តភក្តិអន្តរជាតិផង៕

បកប្រែដោយ Thuy Anh