leftcenterrightdel
ទិដ្ឋភាពនៃសំណង់ច្រកទ្វារជាតិនៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh នៅស្រុក Duc Co ខេត្ត Gia Lai (រូបថត៖ baotintuc.vn)

ការអភិវឌ្ឍនៅតំបន់ព្រំដែនស្រុក Duc Co មានអត្ថន័យដ៏សំខាន់ និងជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍន៍របស់ខេត្ត Gia Lai លើវិស័យសេដ្ឋកិច្ច សង្គម បរិស្ថាន និងការពារជាតិ សន្តិសុខ ព្រមទាំងតភ្ជាប់នូវរាល់សកម្មភាពសេដ្ឋកិច្ចនានារបស់ខេត្ត Gia Lai តំបន់ខ្ពង់រាបខាងលិច និងតំបន់មាត់សមុទ្រនៅភាគកណ្តាលវៀតណាមជាមួយបណ្តាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា។

leftcenterrightdel
តំបន់ច្រកទ្វារព្រំដែនទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍ជាច្រើន (រូបថត៖ baotintuc.vn)
leftcenterrightdel
ផ្លូវជាតិលេខ ១៩ តភ្ជាប់តំបន់ឆ្នេរសមុទ្រនៅភាគកណ្តាលជាមួយតំបន់ព្រំដែនខេត្ត Gia Lai (រូបថត៖ baotintuc.vn)

សំណង់នេះមានសារៈសំខាន់ក្នុងការបម្រើសកម្មភាពការទូត និងការដឹកជញ្ជូននៅតំបន់ច្រកទ្វារព្រំដែន ព្រមទាំងជានិមិត្តរូបនិងគោលដៅគួរឲ្យចាប់អារម្មណ៍មួយសម្រាប់ភ្ញៀវទេសចរ និងមិត្តភក្តិអន្តរជាតិខណៈពេលមកដល់តំបន់ព្រំដែនស្រុក Duc Co ខេត្ត Gia Lai ផងដែរ៕

leftcenterrightdel
រូបភាពច្រកទ្វារជាតិនៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh នៅស្រុក Duc Co ខេត្ត Gia Lai នៅពេលយប់ (រូបថត៖ baotintuc.vn)

បកប្រែដោយ Huyen Trang