សកម្មភាពដ៏មានអត្ថន័យនេះគឺជាកម្មវត្ថុមួយក្នុងកម្មវិធីលើកកម្ពស់សាមគ្គីភាពកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាងយោធភូមិភាគ​ទី៧  ជាមួយបណ្តាអង្គភាព តំបន់ និងកងទ័ពរបស់ប្រទេសមិត្តដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ។ នេះក៏ជាសញ្ញាសម្គាល់​មួយក្នុងការអនុវត្តនូវគោលនយោបាយការទូតយោធារបស់យោធភូមិភាគីទី៧ក្នុងឆ្នាំ ២០១៩  រួមចំណែកកសាង និងពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្រជាជនវៀតណាម និងកម្ពុជាដើម្បីកសាងនូវបៀបការពារជាតិ ប្រជាជនទាំងមូលឲ្យបានរឹងមាំពីទំនាក់ទំនងការបរទេស។

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានយោធភូមិភាគទី៧ ថតរូបជាអនុស្សាវរីយ៍ជាមួយយោធភូមិភាគទី ១ កងយោធពលខេមរភូមិន្ទ ក្នុងឱកាសបំពេញទស្សនកិច្ចជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខែមេសា​

 

បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរពោរពេញដោយពណ៌ចម្រុះ

ក្នុងប៉ុន្មានថ្ងៃដំបូងនៃខែមេសា យើងត្រូវបានអមដំណើរជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់នៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ ដឹកនាំ​ដោយលោកឧត្តមសេនីយ៍ទោ Vo Minh Luong មេបញ្ជាការយោធភូមិភាគទី៧ ទៅបំពេញទស្សនកិច្ចនិងជូនពរឆ្នាំថ្មីប្រពៃណីនៅអង្គភាពកងយោធពលខេមរភូមិនមួយចំនួន និងប្រជាជនក្នុងស្រុកនៅព្រះរាជាណាចក្រកម្ពុជា។

ពេលមកដល់ទឹកដីរបស់ប្រទេសមិត្ត យើងខ្ញុំធ្វើដំណើរឆ្លងកាត់រាល់តំបន់ដែលដើមឈើកំពុងស្ថិតក្នុងរដូវដុះពន្លកខ្ចីៗ យើងខ្ញុំមើលឃើញជាក់ស្តែងភ្នែកនូវកម្លាំងរស់ ការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាដែលកំពុងដំណើរការយ៉ាងឆាប់រហ័សនៅទឹកដីនៃប្រាង្គប្រាសាទ។ នៅក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ប្រជាជន នាយទាហាន ទាហាន នៃអង្គភាពនានា កងយោធពលខេមរភូមិន្ទ ដែលយើងបានជួបនោះសុទ្ធបានលើកឡើងពីសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់នៃកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធ និងលះបង់ជីវិតដើម្បី​ជួយឲ្យប្រទេស និងប្រជាជនកម្ពុជារួចផុតពីការប្រល័យពូជសាសន៍។ សង្រ្គាមបានកន្លងផុតទៅហើយ ការបូជា ការឈឺចាប់ខ្លោចផ្សា និងការបាត់បង់បានរសាយបន្តិចម្តងៗ ប៉ុន្តែពាក្យថា វៀតណាមនៅតែដក់ជាប់ក្នុងដួងចិត្តនៃប្រជាជនកម្ពុជាច្រើនជំនាន់។ ប្រជាជន នាយទាហាន និងទាហាននៃប្រទេសមិត្តបានប្រាប់យើងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីមិនត្រឹមតែជាបុណ្យវប្បធម៌ប្រពៃណីដែលមានតាំងពីយូរយារណាស់មកហើយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយពីវប្បធម៌ និងជួយរឹតបន្តឹងសាមគ្គីភាពមិត្តភាពជាមួយប្រជាជនកម្ពុជានិងប្រជាជនវៀតណាម។ វត្តមាននៃគណៈប្រតិភូជាន់ខ្ពស់នៃយោធភូមិភាគទី៧នៅបណ្តាអង្គភាព និងតំបន់របស់ ប្រទេសមិត្តក្នុងឱកាសនេះកាន់តែមានអត្ថន័យជាង។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ  និងជូនពរឆ្នាំថ្មី នៅបណ្តាអង្គភាពនៃយោធភូមិភាគទី១ យោធភូមិភាគទី២ យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ។ នៅរាល់អង្គភាពគណៈប្រតិភូបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីកងយោធពលខេមរភូមិន្ទ។

រាល់សកម្មភាពនៃការផ្លាស់ប្តូរវប្បធម៌សិល្បៈនិងកីឡារវាងភាគីទាំងពីរបានប្រព្រឹត្តទៅប្រកបដោយភាពរស់រវើក សប្បាយរីករាយយ៉ាងខ្លាំងក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ឧត្តមសេនីយ៍ទោលោក Vo Minh Luong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទបានជួយឧបត្ថម្ភ សម្របសម្រួលនិងគាំទ្រយ៉ាងសកម្មដល់ក្រុមការងារប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តពលីជីវិតនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧។ បណ្ដាអង្គភាពនិងតំបន់ដែលគណៈប្រតិភូមកទស្សនា និងជូនពរឆ្នាំថ្មីនោះសុទ្ធតែមានអង្គភាពអាជីវកម្មរបស់យោធភូមិភាគទី៧កំពុងធ្វើការវិនិយោគទុន អភិវឌ្ឍសេដ្ឋកិច្ច និងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ។ លោក Vo Minh Luong សង្ឃឹមថា រាល់សកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងស្មារតីនៃការចុះហត្ថលេខានឹងត្រូវពង្រឹងនិងពង្រីកជាបន្តបន្ទាប់ រួមចំណែកក្នុងការថែរក្សាបរិស្ថានសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពយ៉ាងស្អិតល្មួតរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។

គួរឲ្យរំលឹកដែរថា គណៈប្រតិភូជាន់ខ្ពស់បញ្ជាការដ្ឋានយោធភូមិភាគទី៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Tran Hoai Trung លេខាគណៈកម្មាធិការបក្ស និងជាប្រធាននយោបាយយោធភូមិភាគទី៧បានទៅបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មីប្រពៃណីនៅអង្គភាព និងតំបន់មួយចំនួននៅប្រទេសមិត្ត។ ក្នុងអំឡុងដំណើរទស្សនកិច្ចនេះគណៈប្រតិភូបានទៅជូនពរឆ្នាំថ្មីប្រធានរដ្ឋសភា សម្តេច ហេង សំរិន លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងអង្គភាពផ្សេងៗទៀតដូចជាអគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោកជាដើម។ គណៈប្រតិភូទាំងនេះសុទ្ធតែមានមកដាក់កម្រងផ្កានៅស្តូបអនុស្សាវរីយ៍មិត្តភាព កម្ពុជា - វៀតណាម នៅរាជធានីភ្នំពេញ និងនៅខេត្តស្ទឹងត្រែង។

ក្នុងឱកាសនេះដែរ បណ្តាគណៈប្រតិភូយោធាខេត្តនៅបណ្តាខេត្តមានខ្សែព្រំដែនរួមជាមួយកម្ពុជានៅក្នុងតំបន់យោធភូមិភាគ​ទី៧​ដូចជាខេត្ដ Tay Ninh, Binh Phuoc, Long An... ក៏បានទៅជូនពរឆ្នាំថ្មីដល់បណ្តាអង្គភាព និងតំបន់នៅប្រទេសកម្ពុជា។ បណ្តាតំបន់និងអង្គភាពនៃភាគីទាំងពីរបានសម្របសម្រួលដើម្បីរៀបចំការផ្លាស់ប្តូរវប្បធម៌សិល្បៈនិងកីឡាធ្វើឱ្យបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីកាន់តែមានភាពកក់ក្តៅ រីករាយ និងពោរពេញទៅដោយអត្ថន័យរឹតបន្តឹង សាមគ្គីភាព និងមិត្តភាព។

ការចងសម្ព័ន្ធមេត្រីភាពរវាងភាគីទាំងពីរតាមព្រំដែនត្រូវបានឈរលើប្រៀបដ៏រឹងនាំ

លោកឧត្តមសេនីយ៍ទោ Tran Hoai Trung បានអះអាងថា៖ រាល់ដំណើរទស្សនកិច្ច សួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រពៃណីនៅលើទឹកដីរបស់មិត្តគឺជាព្រឹត្តិការណ៍សំខាន់ៗក្នុងកិច្ចការបរទេសការពារជាតិនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧។ តាមរយៈរាល់សកម្មភាពជាក់ស្តែង និងប្រកបដោយអត្ថន័យទាំងនេះ យោធភូមិភាគទី៧ និងបណ្តាអង្គភាពចំណុះបន្តជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាមួយភាគីកម្ពុជា។ តំបន់យោធភូមិភាគទី៧ ត្រូវបានក្រសួងការពារប្រទេសប្រគល់ភារកិច្ចឲ្យរៀបចំរាល់សកម្មភាពនៃកិច្ចការបរទេសដោយផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយកងទ័ពនិងប្រជាជនកម្ពុជា។

យោធភូមិភាគទី៧ បាននិងកំពុងអនុវត្តគម្រោងការទូតការពារជាតិសំរាប់ដំណាក់កាលឆ្នាំ២០១៤-២០២០។ រាល់សកម្មភាពការទូតការពារជាតិមិនត្រឹមតែបានប្រព្រឹត្តទៅនៅថ្នាក់បញ្ជាការដ្ឋានយោធភូមិភាគតែប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានដាក់ពង្រាយទៅគ្រប់តំបន់ចំណុះយោធភូមិភាគទី៧ទៀតផង។ រហូតមកដល់ពេលនេះ បញ្ជាការដ្ឋានយោធភូមិភាគទី៧ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអង្គភាព ៥ នៃកងយោធពលខេមរភូមិន្ទ។

ពីគំរូចងសម្ព័ន្ធមេត្រីភាព និងសហប្រតិបត្តិការ យោធភូមិភាគទី៧បានជួយអង្គភាពនិងតំបន់របស់មិត្តទាំងវត្ថុ និងស្មារតីជាច្រើន។ រាល់សកម្មភាព ដូចជាការកំណត់ខ័ណ្ឌសីមា ការបោះបង្គោលព្រំដែន ការផ្លាស់ប្តូរបទពិសោធន៍ ការល្បាតរួម ការផ្សព្វផ្សាយច្បាប់ដល់ប្រជាជន ការស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត វៀតណាមដែលពលីនៅកម្ពុជាកាន់តែប្រសិទ្ធភាព រួមចំណែកដល់ការកសាង ការការពារជាតិ សន្តិសុខ និងដោះស្រាយបញ្ហាដែលកើតឡើងបានទាន់ពេលវេលា ព្រមទាំងរួមចំណែកក្នុងការកសាងនូវប្រៀបការពារជាតិប្រកបដោយរឹមមាំ៕

បកប្រែដោយ Minh Trung