តាងនាមគណៈប្រតិភូយោធភូមិភាគទី៧ លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបាននាពេលកន្លងមកនេះ។ ការរីកចម្រើនរបស់ប្រទេសកម្ពុជា និងកងយោធពលខេមរភូមិន្ទ ក៏នឹងក្លាយជាលក្ខខណ្ឌអំណោយផលសម្រាប់វៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។

លោកមេបញ្ជាការយោធភូមិភាគទី៧ បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជា ដែលបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់យោធភូមិភាគទី៧ ក្នុងការអនុវត្តឲ្យបានល្អនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ និងការចងសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពចំនួន ៨៧ នៃកងយោធពលខេមរភូមិន្ទ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang ជូនអំណោយដល់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ baoquankhu7.vn)

នៅឆ្នាំ២០២៤ យោធភូមិភាគទី៧ បានបញ្ជូនក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាចំនួន៦ មកកម្ពុជា ដើម្បីពិនិត្យជំងឺ ចែកថ្នាំ និងជូនអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១,៩៥០ នាក់ នៅមូលដ្ឋានដែលយោធភូមិភាគទី១ ទី២ ទី៤ និងយោធភូមិភាគពិសេសឈរជើង។ ដោយទទួលជំនួយពីកងទ័ព អាជ្ញាធរ និងប្រជាជនកម្ពុជា ក្នុងឆ្នាំ២០២៤ ក្រុម K ចំនួន៤ នៃយោធភូមិភាគទី៧ បានស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ៧២០ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាងនាមគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី៧ លោកឧត្តមសេនីយ៍ទោ Nguyen Truong Thang បានជូនពរលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន និងថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា រួមទាំងក្រុមគ្រួសារមានសុខសន្តិភាពល្អ សុភមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥។ ជូនពរទំនាក់ទំនងរវាងកងទ័ពទាំងពីរវៀតណាម និងកម្ពុជាកាន់តែជិតស្និទ្ធ និងអភិវឌ្ឍន៍។ ជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ស្រស់បំព្រងជានិច្ចកាល ស្ថិតស្ថិរជាអមត។

ឆ្លើយតបនឹងមនោសញ្ចេតនាល្អរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៧ លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះមិត្តភាព ភាពស្មោះត្រង់ និងការលះបង់ដ៏ថ្លៃថ្លារបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងប៉ុន្មានឆ្នាំតស៊ូរំដោះប្រទេស រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ បច្ចុប្បន្ននេះ កម្ពុជាបានកសាងមណ្ឌលប្រវត្តិសាស្ត្រ និងស្តូបមិត្តភាពជាច្រើននៅរាជធានីភ្នំពេញ និងនៅមូលដ្ឋានលើទូទាំងប្រទេស ព្រមទាំងផ្តោតលើការអប់រំយុវជនជំនាន់ក្រោយអំពីជំនួយដែលវៀតណាមផ្ដល់ដល់កម្ពុជានៅអតីតកាល។ល។

ក្នុងស្មារតី “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង” បណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយកងទ័ពប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៧ និយាយដោយឡែក ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើគ្រប់វិស័យដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខា រួមចំណែកពូនជ្រំទំនាក់ទំនងវៀតណាម - កម្ពុជា រឹតបន្តឹងសាមគ្គីភាព មិត្តភាពដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

បកប្រែដោយ Thuy Anh