ជាក់ស្តែង គណៈប្រតិភូកម្មាភិបាល និងវេជ្ជបណ្ឌិត នៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានរៀបចំការពិនិត្យសុខភាព ចែកថ្នាំពេទ្យ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាជនជាង ៦៥០ នាក់អំពីវិធីបង្ការជំងឺទូទៅ និងថែរក្សាសុខភាពក្នុងរដូវក្តៅ។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ផ្តល់អំណោយជូនប្រជាជនឃុំស្រែអំពូម

នេះជាសកម្មភាពប្រចាំឆ្នាំដែលបញ្ជាការដ្ឋានយោធាខេត្ត Dak Lak រៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនកម្ពុជា។ តាមរយៈសកម្មភាពដ៏មានអត្ថន័យ និងជាក់ស្តែងសម្រាប់ប្រជាជនឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពតាមបាវចនា «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង» ដែលត្រូវបានពូនជ្រំ ពង្រឹង និងអភិវឌ្ឍយ៉ាងល្អដោយឥតឈប់ឈរដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ រួមចំណែករក្សា និងរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងជិតស្និទ្ធិរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Dak Lak ជាមួយតំបន់ប្រតិបត្តិការសឹករង និងប្រជាជនខេត្តមណ្ឌលគិរី។

leftcenterrightdel
ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកានៃបញ្ជាការដ្ឋានយោធាខេត្ត Dak Lak ពិនិត្យសុខភាពជូនប្រជាជនឃុំស្រែអំពូម

ក្នុងឱកាសនេះ គណៈប្រតិភូបញ្ជាការដ្ឋានយោធាខេត្ត Dak Lak បានអុជធូបនៅស្តូបមិត្តភាពវៀតណាម-កម្ពុជា និងគោរពវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលី៕

បកប្រែដោយ Huyen Trang